BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនខ្មែរចំនួន៥នាក់និងរឹបអូសគ្រឿងញៀនជាង១៨គីឡូ

ថ្ងៃពុធ, 21 ខែកញ្ញា 2022 16:55  លាង ឡា

2022-09-21 16.51.51 (1)

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួននៅប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាច្រើនគោលដៅ និងរឹបអូសគ្រឿងញៀនជាង១៨គីឡូក្រាម។

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះថា ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅ៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់រួមមាន៖

   -គោលដៅទី១៖ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

   -គោលដៅទី២៖ ឆែកឆេរនៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  -ដោលដៅទី៣៖ នៅចំណុច ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  -គោលដៅទី៤៖ ឆែកឆេរនៅចំណុច បន្ទប់ជួលលេខ៣០៤ (ផ្ទះសំណាក់ប៉ោយប៉ែតស៊ីធី) ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  -គោលដៅទី៥៖ នៅចំណុច ផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់និងរឹបអូសសារធាតុញៀនសរុបទម្ងន់១៨គីឡូនិង២៩៤.០៣ក្រាម ព្រមទាំងអាវុធខ្លី១ដើម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕


ថ្ងៃពុធ, 21 ខែកញ្ញា 2022 16:55  លាង ឡា