BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្ស

ថ្ងៃពុធ, 21 ខែកញ្ញា 2022 13:10  លាង ឡា

2022-09-21 13.06.38

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនពាក់ព័ន្ធការបង្ខាំងមនុស្សដោយខុសច្បាប់ ប្រើទារុណកម្មជំរិតទារប្រាក់ និងប្រើប្រាស់រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

របាយការណ៍ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារឡាក់គីស្តារ បន្ទប់លេខ៤៤១ ផ្លូវលេខ៣៦៦ ក្រុម១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានរំដោះជនរងគ្រោះឈ្មោះ NGUYEN THI THIEN HOA ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិរៀតណាម។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ NGUYEN VANTHIE ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។

២- ឈ្មោះ LOU VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។

៣- ឈ្មោះ NGUYEN CAM GIANG ភេទស្រី អាយុ៣៤ឆ្នាំ  ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាង៖ ទូរសព្ទចំនួន៣គ្រឿង, ម្សៅក្រាមពរណ៌សថ្លា១កញ្ចប់តូច, ខ្សែក្រវ៉ាត់ស្បែកចំនួន០១(មធ្យោបាយធ្វើទារុណកម្ម)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

2022-09-21 13.06.44


 


ថ្ងៃពុធ, 21 ខែកញ្ញា 2022 13:10  លាង ឡា