BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីបញ្ចប់មុខតំណែងមន្ត្រីនគរបាលចំនួន៣រូប

ថ្ងៃអង្គារ, 20 ខែកញ្ញា 2022 15:58  លាង ឡា

ភ្នំពេញ៖ មន្ត្រីនគរបាលចំនួន៣រូបនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាចេញអនុក្រឹត្យបញ្ចប់មុខតំណែងនិងបន្ថយឋានន្តរស័ក្តិ។

នៅក្នុងអនុក្រឹត្យស្តីពីការអនុវត្តវិន័យមន្រ្តីនគរបាលជាតិ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីនគរបាលទាំង៣រូបនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលបានបញ្ចប់មុខតំណែងរួមមាន៖

១-ឧត្តមសេនីយ៍ត្រី ជា ប៊ុនវិបុល អត្តលេខ ៧៩៨០០ ពីអគ្គលេខាធិការរង ឱ្យមកជាមន្ត្រី

២-ឧត្តមសនីយ៍ត្រី ជា សែនវិស្សុត អត្តលេខ ៧៩៨០២ ពីអគ្គលេខាធិការរង ឱ្យមកជាមន្ត្រី

៣-វរសេនីយ៍ឯក ជា ច័ន្ទវិចិត្រ អត្តលេខ ៨៤៤៤៨ ពីប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ មានឋានៈស្មើ ប្រធាននាយកដ្ឋាន ឱ្យមកជាមន្ត្រី។

នៅក្នុងមាត្រា២នៃសេចក្តីសម្រេចក៏បានបន្ថយឋានន្តរស័ក្តិវរសេនីយ៍ឯក ជា ច័ន្ទវិចិត្រ អត្តលេខ ៨៤៤៤៨ ចំនួន២ថា្នក់មកនៅត្រឹមថ្នាក់វរសេនីយ៍ត្រីផងដែរ។ នៅក្នុងអនុក្រឹត្យ ស្តីពីការអនុវត្តវិន័យមន្រ្តីនគរបាលជាតិនេះពុំបានបង្ហាញពីមូលហេតុនៃការបញ្ចប់មុខតំណែងនោះទេ ប៉ុន្តែនៅក្នុងមាត្រា៣ បានលើកឡើងថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍ ៕

2022-09-20 15.53.26

2022-09-20 15.53.32


 


ថ្ងៃអង្គារ, 20 ខែកញ្ញា 2022 15:58  លាង ឡា