BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សប្ដាហ៍ទី៣ខែកញ្ញាកម្ពុជាទទួលបានភ្ញៀវទេសចរ៣០ម៉ឺននាក់

ថ្ងៃអង្គារ, 20 ខែកញ្ញា 2022 11:46  លាង ឡា

2022-09-20 11.43.18

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា នាថ្ងៃចុងសប្តាហ៍ទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបចំនួន៣០០,៣៨៥នាក់ក្នុងនោះភ្ញៀវជាតិ ២៤៦,៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៥៣,៤២៥នាក់។

របាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖រាជធានីភ្នំពេញ៦៩,៤០៤នាក់, ខេត្តព្រះសីហនុ ២៩,៤២២នាក់, ខេត្តកណ្តាល២៥,០៩៣នាក់, ខេត្តសៀមរាប២៤,៥៧៧នាក់, ខេត្តកំពត២២,៥៥៥នាក់, ខេត្តបាត់ដំបង២០,១៩០នាក់, ខេត្តកំពង់ចាម១៩,៩៤៩នាក់, ខេត្តកំពង់ស្ពឺ ១៣,២៩៨នាក់, ខេត្តកែប១២,៥១៩នាក់ និងខេត្តពោធិ៍សាត់ចំនួន១២,០៣៧នាក់។

ក្រសួងទេសចរណ៍បានបញ្ចាក់ថា តួលេខខាងលើមានការកើនឡើងប្រមាណ៤៧.៣ភាគរយធៀបនឹងសប្តាហ៍កន្លងមក។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដល់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធដើម្បីបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពនិង SOP ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍រក្សាតម្លៃសមរម្យ បរិស្ថានអនាម័យ និងបញ្ជៀសការជួបជុំកកកុញខ្លាំងនៅតាមគោលដៅទេសចរណ៍នានាដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក៕

2022-09-20 11.43.24

2022-09-20 11.43.30


 


ថ្ងៃអង្គារ, 20 ខែកញ្ញា 2022 11:46  លាង ឡា