BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិទទួលជំនួយសម្ភារៈយោធាពីសាធាររដ្ឋប្រជាមានិតចិន

ថ្ងៃអង្គារ, 20 ខែកញ្ញា 2022 11:06  លាង ឡា

2022-09-20 10.54.25

ភ្នំពេញ៖ សាធាររដ្ឋប្រជាមានិតចិនបានប្រគល់ជំនួយឥតសំណងជាសម្ភារយោធាដល់ក្រសួងការពារជាតិកម្ពុជានៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ជំនួយសម្ភារយោធា ដែលសាធាររដ្ឋប្រជាមានិតចិនបានផ្តល់មកឱ្យកម្ពុជាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ក្រុមជ្រុលនិយមមួយចំនួន។

2022-09-20 10.54.41

រដ្ឋមន្ត្រីក្រសួងការពារជាតិបានចាត់ទុកជំនួយឧបត្ថម្ភរបស់ចិនបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីមិត្តភាព សាមគ្គីភាព និងជាមិត្តដែកថែបដ៏ពិតប្រាកដដែលតែងតែជួយគាំទ្រកងទ័ពនៅគ្រាមានទុក្ខលំបាកបានទាន់ពេលវេលានិងគ្មានលក្ខណ។ ជាមួយគ្នានេះសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ពីភាពម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិគាំទ្រចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា កិច្ចសហប្រតិបត្តិការយោធាចិនកម្ពុជាជាផ្នែកសំខាន់នៃការកសាងសហគមន៍រវាងប្រទេសទាំងពីរ។ លោកបន្តថា កងទ័ពទាំងពីរបានរក្សាជានិច្ចនូវការទុកចិត្តគ្នាប្រកបដោយផ្លែផ្កាលើច្រើនវិស័យ។

លោកបានចាត់ទុកជំនួយយោធាលើកនេះថា ជាការចាំបាច់ចំពោះកងយោធពលខេមរៈភូមិន្ទកម្ពុជាហើយចិនរីករាយក្នុងការលើកកម្ពស់វិស័យយោធាដើម្បីគាំពារផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ៕

2022-09-20 10.54.45

2022-09-20 10.54.30

2022-09-20 10.54.36


 


ថ្ងៃអង្គារ, 20 ខែកញ្ញា 2022 11:06  លាង ឡា