ភ្នំពេញ៖ ជនសង្ស័យចំនួន៤៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន២៣នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន៖ ជួញដូរ៨ករណីឃាត់ខ្លួន១៥នាក់(ស្រី២នាក់) ដឹកជញ្ជូនរក្សាទុក៧ករណីឃាត់ខ្លួន១៦នាក់, ចាត់ចែងសម្រួល១ករណីឃាត់ខ្លួនម្នាក់, ប្រើប្រាស់៦ករណីឃាត់ខ្លួន១២នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថាក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន(Ice)ទម្ងន់២៥៧,៤៦ក្រាមនិង៧កញ្ចប់តូច។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕