BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការរញ្ជួយដីដ៏ខ្លាំងក្លាបានវាយប្រហារទៅលើភាគអគ្នេយ៍របស់តៃវ៉ាន់បណ្តាលឲ្យរងរបួស១៤៦នាក់

ថ្ងៃចន្ទ, 19 ខែកញ្ញា 2022 10:05  គុន ច័ន្ទរដ្ឋា

2022-09-19 10.00.29 (1)

Taipei-

ការរញ្ជួយផែនដីដែលមានកំរិត៦,៨រិកទ័រ បានវាយប្រហារទៅលើផ្នែកអគ្នេយ៍ដោយដុំៗនៃតៃវ៉ាន់ដែលជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅកុះករកាលពីថ្ងៃអាទិត្យ ការិយាល័យធាតុអាកាសនៃកោះនោះបាននិយាយ ធ្វើឲ្យខូចផ្លូវរថភ្លើង បណ្តាលឲ្យហាងលក់ទំនិញជាច្រើនត្រូវដួលរលំបាក់សង្កត់មកលើមនុស្សជាច្រើននៅតាមផ្លូវដែលធ្វើដំណើរនៅតាមផ្លូវទៅកាន់ភ្នំ។ ការិយាល័យអាកាសធាតុបាននិយាយថា ទំហំនៃការញ្ជួយផែនដីបានកើតមានឡើងនៅក្នុងសង្កាត់ Taitung  និងបន្ទាប់មកមានការរញ្ជួយដីជាបន្តទៀតដែលមានកម្លាំង ៦,៤រុិកទ័រនៅល្ងាចថ្ងៃសៅរ៍ក្នុងកន្លែងដដែល ដែលពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

អ្នកស្រាវជ្រាវខាងភូគុព្ភវិទ្យាសហរដ្ឋអាមេរិក បានធ្វើការវាស់ស្ទង់នៃកម្លាំងរញ្ជួយបាននិយាយថាវាមានកម្លាំងរញ្ជួយរហូតដល់ទៅ៧,២រុិកទ័រនិងមានជម្រៅ១០គ.ម.។ នាយកដ្ឋាននៃក្រុមពន្លត់អគ្គីភ័យបាននិយាយថា មានមនុស្សម្នាក់ស្លាប់និង១៤៦នាក់ទៀតរងរបួសដោយសារការរញ្ជួយផែនដីនេះ។ មនុស្សទាំងអស់៤នាក់ត្រូវបានគេសង្រ្គោះពីអគារមួយដែលដួលរលំនៅក្នុងសង្កាត់ Yuli ខណៈដែលមនុស្ស៣នាក់ដែលរថយន្តបានខ្ទាតចេញពីស្ពានមួយដែលបាក់បែកត្រូវបានសង្រ្គោះនិងបញ្ជូនទៅមន្ទីរពេទ្យ។ រដ្ឋបាលអយស្ម័យានតៃវ៉ាន់ បាននិយាយថាទូររថភ្លើងចំនួន៦ បានខ្ទាតចេញពីផ្លូវដែកនៅស្ថាយនីយ៍ Dongli ក្នុងភាគខាងកើតតៃវ៉ាន់ បន្ទាប់ពីបញ្ជរនៃស្ថានីយ៍បានដួលរលំ ប៉ុន្តែនាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថាពុំមានអ្នករងរបួសនោះទេ។

មនុស្សច្រើជាង៦០០នាក់ត្រូវបានជាប់នៅម្តូំភ្នំ Chile និង Liushishi ដោយសារការរាំងស្ទះផ្លូវទោះជាយ៉ាងណាក៏ពុំមានអ្នករងរបួសហើយក្រុមអ្នកសង្រ្គោះបានធ្វើការបើកផ្លូវឡើងវិញនាយកដ្ឋានបាននិយាយ។ មជ្ឍមណ្ឌលព្រមានពីស៊ូណាមីរបស់សហរដ្ឋអាមេរិកប្រចាំសមុទ្ទប៉ាស៊ីហ្វីក បានចេញនូវសេចក្តីព្រមានចំពោះតៃវ៉ាន់ បន្ទាប់ពីមានការរញ្ជួយផែនដី ប៉ុន្តែក្រោយមកបានដកចេញនូការប្រកាសអាសន្ននោះ។ អង្គការធាតុអាកាសរបស់ជប៉ុនក៏បានដកចេញនូវការប្រកាសអាសន្ននៃការព្រមានពីស៊ូណាមីចំពោះផ្នែកខ្លះនៃកោះអូគីណាវ៉ាដែរ។ ការញ្ជួយផែនដីនេះអាចនឹងមានពាសពេញនៅលើកោះការិយាល័យធាតុអាកាសបាននិយាយ អគារមានការរង្គើរតិចៗនៅក្នុងទីក្រុងតៃបុិហើយភាពរញ្ជួយបន្ទាប់មកបានបន្តធ្វើឲ្យកោះនោះរង្គើរ។

មជ្ឍមណ្ឌលវិទ្យាសាស្ត្រនៅប៉ែកខាងត្បូងនៃទីក្រុងនៃ Tainan និង Kaohsiung ដែលជាកន្លែងនៃរោងចក្រដែលផលិតវត្ថុមិនទាន់សម្រេច បាននិយាយថា មិនមានផលប៉ះពាល់ទៅលើប្រតិបត្តិការរបស់ពួកគេទេ។ ក្រុមហ៊ុនផលិតវត្ថុមិនទាន់សម្រេចរបស់តៃវ៉ាន់ (TSMC) ដែលជាក្រុមហ៊ុនដ៏ធំជាងគេក្នុងពិភពលោកក្នុងការធ្វើកិច្ចសន្យាអំពីការផលិត Chips បាននិយាយថា មិនបានដឹងពីការប៉ះពាល់ដ៏សំខាន់ណាមួយនៅឡើយទេក្នុងពេលនេះ។ ភូមិសាស្ត្រតៃវ៉ាន់បានស្ថិតនៅជិតចំណុចប្រសព្វនៃបំណែក២នៃថាសផែនដីនិងងាយទទួលរងគ្រោះដោយសារការញ្ជួយផែនដី។ មានមនុស្ស១០០នាក់បានស្លាប់នៅក្នុងការរញ្ជួយផែនដីនៅក្នុងភាគខាងត្បូងតៃវ៉ាន់ក្នុងឆ្នាំ២០១៦។


ថ្ងៃចន្ទ, 19 ខែកញ្ញា 2022 10:05  គុន ច័ន្ទរដ្ឋា