BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីកំពុងតែមានការយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើង ខណៈដែលអ៊ុយក្រែនកំពុងរុលទៅមុខ

ថ្ងៃអាទិត្យ, 18 ខែកញ្ញា 2022 13:31  គុន ច័ន្ទរដ្ឋា

photo_2022-09-18_13-17-22

Euronews-

រុស្សីកំពុងតែរៀបចំខ្សែរត្រៀមការពារខ្លួនជាថ្មីនៅភាគឥសាន្តអ៊ុយក្រែន ខណៈដែលកងទ័ពរបស់ទីក្រុង​ Kyiv ធ្វើការកៀបសង្កត់ជាបន្តក្នុងការវាយលុក។​ នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃផ្នែកចារកម្ម ក្រសួងការពារជាតិអង់គ្លេស (MoD) បាននិយាយថាខ្សែរត្រៀមនឹងប្រហែលជាស្ថិតនៅរវាងទន្លេ Oskil និង​Svatov ដែលមានរយះចម្ងាយប្រហែលជា១៥០គ.ម.ពី Kharkiv ដែលជាទីក្រុដ៏ធំជាងគេទី២របស់អ៊ុយក្រែន។" រុស្សីទំនងជាថែរក្សារកាន់កាប់តំបន់នោះជាកន្លែងមួយដ៏សំខាន់ ពីព្រោះវាជាកន្លែងដែលជាផ្លូវដ៏សំខាន់ក្នុងការផ្គត់ផ្គង់ ខណៈដែលរុស្សីនៅកាន់កាប់តំបន់ Belgorod នៃរុស្សី "ក្រសួងបាននិយាយ។

"រុស្សីទំនងជានឹងប៉ុនប៉ងដើម្បីរឹងរូសក្នុងការការពារទីកន្លែងនេះ ប៉ុន្តែវានៅមិនទាន់ច្បាស់ថាតើកម្លាំងសមរភូមិមុខរបស់រុស្សី មានកម្លាំងបម្រុងគ្រប់គ្រាន់និងមានវិន័យឬសីលធម៌ក្នុងការទប់ទល់នឹងការវាយលុករបស់កងទ័ពអ៊ុយក្រែនឬយ៉ាងណា" ក្រសួងបន្ថែម។ ទីតាំងការពារថ្មីរបស់កងទ័ពរុស្សី បានលេចចេញមកបន្ទាប់ពីមានការវាយប្រហារយ៉ាងឆាប់រហ័សក្នុងការវាយបករបស់កងទ័ពអ៊ុយក្រែន ដែលបានទម្លុះខ្សែរត្រៀមជួរមុខចាស់នៅក្នុងសង្រ្គាម។ ដែលអនុញ្ញាតិឲ្យទីក្រុង Kyiv ឲ្យចូលកាន់កាប់ទឹកដីដ៏ធំនៅក្នុងភាគឥសាន្តនៃតំបន់ Kharkiv ដែលជាប់នឹងព្រំប្រទល់រុស្សី។ អ៊ុយក្រែនកំពុងបន្តកៀបសង្កត់ចូលទៅក្នុងទឹកដីដែលបានកាន់កាប់ដោយរុស្សី ដោយបានរៀបចំការវាយលុកកាលពីសប្តាហ៍កន្លងមក។

សាធារណរដ្ឋ Czech ដែលបច្ចុប្បន្នទទួលតំណែងជាប្រធានប្តូរវេនសហគមន៍អឺរ៉ុប បានអំពាវនាវឲ្យតុលារការនៃឧក្រឹដ្ឋកម្មសង្រ្គាមកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានរកឃើញសាកសពដែលត្រូវធ្វើទារុណកម្មជាច្រើនរយនាក់នៅក្នុងអ៊ុយក្រែន  ប្រហែលជា៤៥០នាក់ត្រូវបានគេរកឃើញនៅជាយក្រុង Izium  ដែលជាក្រុងមួយក្នុងភាគខាងកើតអ៊ុយក្រែន ដែលវាយយកពីការកាន់កាប់របស់រុស្សីកាលពីសប្តាហ៍មុន។សាកសពសឹងតែទាំងអស់ បានបង្ហាញនូវសញ្ញានៃការស្លាប់ដោយអំពើរហឹង្សារ ខណៈដែលភាគខ្លះដែលគេបានគាស់ចេញពីផ្នូរដ៏ធំនោះមក ត្រូវបានរកឃើញដោយមានខ្សែរពួរនៅរុំនឹងក បើយោលទៅតាមអាជ្ញាធរអ៊ុយក្រែន។

នៅក្នុងសតវត្យរ៍ទី២១ ការវាយប្រហារបែបនេះទៅលើប្រជាពលរដ្ឋស៊ីវិល វាជារឿងដែលគេមិនដែលគិតឃើញនិងជារឿងសហាវយង់ឃ្នង រដ្ឋមន្ត្រីក្រសួងការបរទេស Czech ,Jan Lipavsky បាននិយាយនៅលើ Twitter ។ "យើងមិនត្រូវព្រងើយកន្តើយនឹងរឿងនេះទេ យើងនឹងដាក់ទណ្ឌកម្មដល់គ្រប់មនុស្សដែលប្រព្រឹត្តិនូវឧក្រឹដ្ឋកម្មសង្រ្គាម"។ រដ្ឋមន្ត្រីបានអំពាវនាវឲ្យមានការបង្កើតនូវតុលាការអន្តរជាតិពិសេសមួយឲ្យបានឆាប់រហ័ស ដើម្បីធ្វើការស៊ើបអង្កេត ទៅលើឧក្រឹដ្ឋកម្មនៃការឈ្លានពាននេះ ហើយនឹងយកមកផ្តន្ទាទោសចំពោះអ្នកណាដែលទទួលខុសត្រូវ។ រុស្សីបានប្រកែកចំពោះការប្រព្រឹត្តិនូវឧក្រឹដ្ឋកម្មនៃសង្រ្គាមនិងការដែលវាយប្រហារឆ្ពោះទៅរកទៅរកជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន។


ថ្ងៃអាទិត្យ, 18 ខែកញ្ញា 2022 13:31  គុន ច័ន្ទរដ្ឋា