BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនិយាយថា គេបានវាយប្រហារទៅលើកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ជាច្រើន

ថ្ងៃអាទិត្យ, 18 ខែកញ្ញា 2022 10:09  គុន ច័ន្ទរដ្ឋា

photo_2022-09-11_10-22-10 (2)

Moscow-

ក្រសួងការពារជាតិរុស្សីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់គេបានវាយប្រហារទៅលើទីតាំងរបស់អ៊ុយក្រែននៅក្នុងផ្នែកជាច្រើននៅអ៊ុយក្រែន និងបានចោទប្រកាន់ទីក្រុង Kyiv ក្នុងការបាញ់ផ្លោងនៅជិតរោងចក្រដែលដើរដោយឋាមពលបរិមាណូនៅ Zaporizhzhia។ កងទ័ពរុស្សីបានធ្វើការវាយប្រហារនៅក្នុង Kherson , Mykalaive ,Kharkiv និងតំបន់ Donetsk បើយោលទៅតាមក្រសួងការពារជាតិ ដែលបានបន្ថែមថាកងកម្លាំងអ៊ុយក្រែនបានអនុវត្តិន៍នូវការវាយលុកមួយដែលមិនបានជោគជ័យនៅជិត Pravdyne ក្នុង Kherson។ កម្រិតនៃវិទ្យុសកម្មនៅ Zaporizhzhia ដែលជារោងចក្រដើរដោយឋាមពលបរិមាណូដែលធំជាងគេនៅអឺរ៉ុប នៅតែស្ថិតនៅក្នុងសភាពធម្មតា បើយោលទៅតាមក្រសួង ។គេបាននិយាយថាមានឧប្បតិហេតុ២បានកើតឡើងដោយសារការផ្លោងរបស់អ៊ុយក្រែននៅជិតរោងចក្រកាលពីថ្ងៃសៅរ៍។

អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអ៊ុយក្រែនបានប្រកែកថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងនៅជិតរោងចក្រផ្នែកខាងត្បូងនៃប្រទេស។ រុស្សីនិងអ៊ុយក្រែនត្រូវបានគេរាយការណ៍មកថា បានចោទប្រកាន់គ្នាទៅវិញទៅមកនូវការបាញ់លោងដាក់រោងចក្រ Zaporizhzhia។ អង្គការ ឋាមពលអាតូមិកអន្តរជាតិ (IAEA) នៃអ.ស.ប.បានអនុមត្តិនូវសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បត៍ដោយទាមទារឲ្យរុស្សីបញ្ចប់នូវការកាន់កាប់រោងចក្រនោះ។ Alexey Kulemzin ដែលជាចៅហ្វាយក្រុងទីក្រុងភាគខាងកើតនៃអ៊ុយក្រែន Donetsk  បាននិយាយតាម​ Telegram ថាមនុស្ស៤នាក់ត្រូវបានស្លាប់ដោយសារគ្រាប់ផ្លោងដែលធ្លាក់ចំកណ្តាលទីក្រុង បំណែកគ្រាប់នៃអំបែង Howitzer របស់បារាំងត្រូវបានគេរកឃើញ។

ទន្ទឹមគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មាន Tass News បានបញ្ជាក់ពីអាជ្ញាធរនៅនឹងកន្លែងនៅក្នុងតំបន់ Belgorod របស់រុស្សី ដោយបាននិយាយថា មនុស្សម្នាក់បានស្លាប់ដោយការផ្លោងរបស់អ៊ុយក្រែន។ Reuters មិនអាចនឹងធ្វើការត្រួតពិនិត្យថាព័ត៌មាននោះពិតភ្លាមៗឬយ៉ាងណានោះទេ។ នៅក្នុងសប្តាហ៍ថ្មីៗនេះ កងកម្លាំងអ៊ុយក្រែនបានចាប់យកមកកាន់កាប់ឡើងវិញទឹកដីដែលកាន់កាប់ដោយរុស្សីពីពេលមុននៅប៉ែកខាងឥសាន្តក្នុងតំបន់ Kharkiv។ ខាងកើតនិងខាងត្បូងនៃទីនោះ។ រុស្សីបានកាន់កាប់ខេត្ត Luhansk និង Donetsk​ អស់រយៈពេលជាច្រើនខែ ដើម្បីពង្រីកទឹកដីដែលកាន់កាប់ដោយពួកបំបែករដ្ឋដែលនិយាមរុស្សីចាប់តាំងពី២០១៤។

កងទ័ពអ៊ុយក្រែនបានរុញច្រាននិងបំផ្លាញនូវប្រតិបត្តិការណ៍ដ៏ធំរបស់កងកម្លំាងរុស្សី បើយោលទៅតាមវិទ្យាស្ថាននៃការស្រាវជ្រាវសង្រ្គាម (ISW) ។ រុស្សីបានអះអាងថា ខ្លួនបានដកថយពីទីក្រុង Izium​ ដែលជាទីក្រុងដ៏សំខាន់និង Kupiansk កាលពីថ្ងៃសៅរ៍ ដោយនយាយថាការដកថយនេះនឹងធ្វើឲ្យកងទ័ពរបស់គេអាចនឹងប្រមូលកម្លាំងឡើងវិញ។ ទីក្រុងទាំង២នេះគឺជាមជ្ឍមណ្ឌលដ៍សំខាន់នៃភស្តុភារសំរាប់កងទ័ពរុស្សីនៅក្នុង Donbas។ កងទ័ពរុស្សី បានព្យាយាមដើម្បីរុលទៅមុខឆ្ពោះទៅរក Kramatorsk និង Slovyansk។ Izium គឺជាសមរភូមិមុខដ៍សំខាន់ ដែលជាផ្នែកការពារដ៏រឹងមាំរបស់សមរភូមិមុខនៃកងទ័ពរុស្សី។


ថ្ងៃអាទិត្យ, 18 ខែកញ្ញា 2022 10:09  គុន ច័ន្ទរដ្ឋា