BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទូតកម្ពុជា ប្រចាំជប៉ុន អំពាវនាវឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នព្យុះទីហ្វុង

ថ្ងៃអាទិត្យ, 18 ខែកញ្ញា 2022 09:52  លាង ឡា

photo_2022-09-18_09-41-17

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈប្រទេសជប៉ុន អាចនឹងប្រឈមហានិភ័យ នៃព្យុះទីហ្វុង។

យោងតាមការអំពាវនាវរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីព្រមានអំពីហានិភ័យកម្រិតខ្ពស់ ដែលអាចកើតឡើងដោយព្យុះទីហ្វុង Nanmadol នៅខេត្ត Kagoshima នៃភាគខាងលិចឈាងខាងត្បូង ប្រទេសជប៉ុន ។ 

ស្ថានឯកអគ្គរាជទូតកម្ពុជា បានស្រង់ខ្លឹមសាររបស់ទីភ្នាក់ងារឧតុនិយមខាងលើថា ព្យុះដ៏មានឥទ្ធិពលនេះ អាចបង្កឱ្យមានខ្យល់បក់បោក រលកព្យុះ និងការបាក់ដី ឬអាចនឹងរំកិលមកជិតខេត្ត Kagoshima នៅថ្ងៃអាទិត្យនេះ ហើយខេត្ត Kagoshima អាចនឹងរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុន។

ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយក្នុងករណីរងផលប៉ះពាល់ ត្រូវជូនដំណឹងបន្ទាន់មកស្ថានទូតដើម្បីជួយអន្តរាគមន៍៕

photo_2022-09-18_09-41-27


 


ថ្ងៃអាទិត្យ, 18 ខែកញ្ញា 2022 09:52  លាង ឡា