BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គយ ប្រកាសលែងពន្យារពេលចុះបញ្ជីលើរថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស

ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 16:04  លាង ឡា

photo_2022-09-17_16-01-00 (1)

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសលែងពន្យារពេលសម្រាប់ការចុះបញ្ជីរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ខណៈថ្ងៃបញ្ចប់នៃការចុះបញ្ជីនឹងចូលមកដល់នាពេលខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយពុំមានពន្យារពេលឡើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំឭកដល់ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ ឱ្យប្រញាប់រួសរាន់ចូលបង់ពន្ធ និងអាករ នៅតាមបណ្ដាអង្គភាពគយ និងរដ្ឋាករ រាជធានី ដែលសាមីខ្លួនបានចុះបញ្ជីឲ្យបានមុនកាលកំណត់ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចតាមផ្លូវការដ្ឋានអាជីវកម្ម ទីកន្លែងសាធារណៈជឿជាក់ថាហេតុ។

ជាមួយគ្នានេះ  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំ បានចុះបញ្ជីរួចតែពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករ គឺជាមុខសញ្ញា នៃការបង្ក្រាបរឹបអូស ដកចេញគ្រឿងបន្លាស់ ឬកម្ទេចចោលតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ៕

photo_2022-09-17_16-01-03 (1)

photo_2022-09-17_16-01-07 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 16:04  លាង ឡា