BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាម៉ឺងម៉ាត់ ឱ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់

ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 13:20  លាង ឡា

photo_2022-09-17_13-13-15 (1)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរ ត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដូចភ្លៀងរលឹម និងព្រមាន ដកហូតមុខតំណែង ប្រសិនបើមិនអនុវត្តតួនាទី។

ការចេញបទបញ្ជានេះ បានធ្វើឡើងនៅក្នុងសារសំឡេងពិសេសមួយ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

នៅក្នុងសារសំឡេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា ទីតាំងបនល្បែងនៅតាមហាងគុយទាវ និងហាងកាហ្វេ ព្រមទាំងទីតាំងសុខច្បាប់ដទៃទៀត ចាំបាច់ត្រូវតែបិទចោល។

សម្តេចតេជោ បានថ្លែងបន្តថា បទបញ្ជាឱ្យធ្វើឡើងដើម្បីការពារសេចក្តីសុខប្រជាពលរដ្ឋ ពីការបំផ្លាញដោយសារល្បែង និងដើម្បីកុំឱ្យមានចោរលួច ចោរប្លន់ ដោយសារចាញ់ល្បែង។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា សម្តេចមិនញញើតក្នុងការដកចោលពីមុខតំណែងចំពោះមន្រ្តី ដែលមិនអនុវត្តនូវតួនាទីនោះឡើយ ហើយសម្តេច គិតថា កន្លែងលេងល្បែងមួយចំនួន មិនមែនមន្រ្តីមូលដ្ឋានមិនដឹងនោះទេ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា មានឆន្ទះធ្វើ ឬមិនធ្វើប៉ុណ្ណោះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទើបសម្រេចចាត់តាំងលោក សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ធ្វើជាប្រធានក្រុមការងារ បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានតួនាទីភារកិច្ច រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 13:20  លាង ឡា