BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គិតត្រឹមខែសីហាឆ្នាំនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន២៥ បានតភ្ជាប់ជើងហោះហើរឡើងវិញ

ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 08:01  មានជ័យ

13-PTT (1)

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលបានអះអាងថា គិតត្រឹមខែសីហា នៅក្នុងឆ្នាំ២០២២នេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន២៥ បានតភ្ជាប់ជើងហោះហើរឡើងវិញ ធ្វើឲ្យអ្នកដំណើរបានកើនឡើងពីមួយខែទៅមួយខែ។ ក្នុងនោះ ក្រុមហ៊ុនចរាចរណ៍ដឹកអ្នកដំណើរ បានចំនួន១១៣៣៩០៥នាក់ ដែលកើនឡើងជាង៦០០ ភាគរយ បើធៀបនឹងរយៈពេល៨ ខែ ដូចគ្នាក្នុងឆ្នាំ២០២១។ ចំណែកការចរាចរណ៍យន្តហោះ (ចុះចតនិងការហោះឡើង) មានចំនួន១៥៥២១ ជើង គិតត្រឹមខែកក្កដា ក្នុងឆ្នាំ២០២២ ដែលចំនួននេះបានកើនឡើង៦៦ ភាគរយបើធៀបនឹងខែកក្កដា ឆ្នាំ២០២២។ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នករាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

IMG_20220916_180612 (1)

យោងតាមការវិភាគ និងតាមការព្យាករណ៍របស់អ្នកដំណើរតាមផ្លូវអាកាសសម្រាប់រយៈពេលខ្លី និងមធ្យម លោក ស៊ិន ចាន់សិរីវុត្ថា អះអាងថា នឹងមានប្រមាណ១៦ លាននាក់ ក្នុងឆ្នាំ២០២៣ ក្នុងកំណើនជាមធ្យម១១ ភាគរយក្នុង១ឆ្នាំ និងនៅឆ្នាំ២០៣០ មានចំនួនរហូតដល់ទៅជាង៣០ លាននាក់ក្នុងកំណើនជាមធ្យមជាង១០ភាគរយក្នុង១ឆ្នាំ។ រីឯការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នឹងមានកំណើនជាមធ្យមជាង៩ ភាគរយក្នុងមួយឆ្នាំ ដែលមានប្រមាណ២៤ម៉ឺនតោនក្នុងមួយឆ្នាំនៅឆ្នាំ២០២៣ និងជាង៨ ភាគរយក្នុងមួយឆ្នាំ គឺប្រមាណ៤០ ម៉ឺនតោនក្នុង១ឆ្នាំ នៅឆ្នាំ២០៣០។ ដោយឡែកការអភិវឌ្ឍន៍ ការស្តារ ការលើកកម្ពស់ និងការកែលម្អហេដ្ឋារចនាសម័ន្ធអាកាសយានដ្ឋានទាំងថ្មីទាំងចាស់នៅក្នុងប្រទេសកម្ពុជា លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា បានធ្វើឡើងស្របតាមតម្រូវការ និងកំណើនភ្លៀវទេចរ។ ក្នុងនោះក៍ត្រូវកែលម្អនិងធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែនអាកាសឲ្យមានភាពទំនើបឆ្លាត តាមបែបឌីជីថលនិងមានសមត្ថភាពគ្រប់គ្រាន់ស្របតាមកំណើននេះផងដែរ៕ (មានជ័យ)

225 (1)

indonasy

8-story-1_0 (1)

canva-photo-editor_-_2020-09-07T14.2e16d0ba.fill-960x504 (1)

 


ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 08:01  មានជ័យ