Aljazeera-
ក្រសួងការបរទេសរុស្សីបាននិយាយថា បើសិនជាសហរដ្ឋអាមេរិកសម្រេចនឹងផ្តល់ឲ្យទីក្រុង Kyiv នូវមីស៊ីលដែលមានរយៈឆ្ងាយវានឹងឆ្លងចូលក្នុងបន្ទាត់ក្រហមហើយនឹងក្លាយទៅជាភាគីនៃទំនាស់នៅក្នុងអ៊ុយក្រែន។ នៅក្នុងការឆ្លើយសំណួរខ្លីៗកាលពីថ្ងៃព្រហស្បតិ៍ ស្រ្តីអ្នកនាំពាក្យក្រសូងការបរទេសរុស្សី Maria Zhakharova បានបន្ថែមថា រុស្សីបានរក្សារនូវសិទ្ធដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ ទីក្រុង Washington បានផ្គត់ផ្គង់ជាចំហរឲ្យអ៊ុយក្រែនប្រព័ន្ធពហុរ៉ុក្កែតដែលទំនើបនិងបាញ់ត្រង់ (GMLRS) ដែលបាញ់ចេញពី HIMARS ហើយដែលអាចបាញ់បានចម្ងាយ៨០គ.ម. ។
"បើសិនជាទីក្រុង Washington សម្រេចផ្គត់ផ្គង់មីស៊ីលដែលមានរយៈឆ្ងាយទៅឲ្យទីក្រុង Kyiv ពេលនោះវានឹងឆ្លងបន្ទាត់ក្រហមហើយវាក៏នឹងក្លាយទៅជាភាគីទំនាស់ដោយផ្ទាល់ផងដែរ" Zhakharova បាននិយាយ។ មន្ត្រីសហរដ្ឋអាមេរិកនិយាយថាអ៊ុយក្រែនបានសន្យាថានឹងមិនប្រើរ៉ុក្កែតរបស់អាមេរិកដើម្បីវាយប្រហារទៅលើប្រទេសរុស្សីនោះទេ។ ទម្រប្រព័ន្ធមីស៊ីល HIMARS ក៏អាចប្រើប្រាស់បានដែរដើម្បីបាញ់មីស៊ីលដែលមានរយៈឆ្ងាយ ATACMS ដែលមានរយៈចម្ងាយឆ្ងាយជាង៣០០គ.ម.។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានប្រកែកមិននិយាយកាលពីថ្ងៃទី១៩ខែសីហា ថាតើទីក្រុង Kyiv ឥឡូវនេះមាន ATACMS ហើយឬនៅ។
មិនមានការពន្យល់ជាសាធារណៈឲ្យបានក្បោះក្បាយអំពីការវាយប្រហារកាលពីថ្ងៃទី៩ខែសីហាក្នុងការវាយប្រហារទៅលើមូលដ្ឋានអាកាសរបស់រុស្សីនៅ Saky ដែលមានចម្ងាយប្រហែលជាជាង២០០គ.ម. ពីទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែជិតជាងគេ ទៅលើឧបទ្វីប Crimea ដែលរុស្សីបានភ្ជាប់យកក្នុងឆ្នាំ២០១៤នៅក្នុងទង្វើរមួយដែលមិនទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ អ៊ុយក្រែនបានសំណូមពរនិងទទួលបានបរិមាណដ៏ច្រើននៃអាវុធពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដ៏ទៃទៀត ដើម្បីជួយទប់ទល់នឹងកងទ័ពរុស្សីដែលបានបញ្ជូនទៅអ៊ុយក្រែនកាលពីខែកុម្ភៈ។
ទីក្រុងមូស្គូនិយាយថា ខ្លួនបានបញ្ជូនកងទ័ពដើម្បីការពារអ៊ុយក្រែនកុំឲ្យលោកខាងលិចយកទៅប្រើប្រាស់ជាវេទិការឈ្លានពានហើយនឹងការពារអ្នកដែលនិយាយភាសាររុស្សី។ ទីក្រុង Kyiv និងសម្ព័ន្ធមិត្តរបស់ខ្លួនបានទាត់ចោលនូវទឡ្ហីករណ៍ទាំងអស់នេះថាជាលេសដែលគ្មានមូលដ្ឋានសំរាប់ជារបៀបថ្មីក្នុងការឈ្លានពាន។ កាលពីខែមុន សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយថវិការយោធាចំនួន៣ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ដែលជាកញ្ចប់ថវិការដ៏ធំជាងគេរបស់សហរដ្ឋអាមេរិកចាប់តាំងពីរុស្សីចូលឈ្លានពាននៅក្នុងអ៊ុយក្រែន។ ជាការបូកសរុប ជំនួយបានផ្តល់មកដល់អ៊ុយក្រែនប្រហែលជា ១០,៦ ពាន់លានដុល្លារក្នុងផ្នែកជំនួយយោធាមកកាន់អ៊ុយក្រែនចាប់តាំងពីលោក Joe-Biden បានចូលកាន់តំណែងក្នុងឆ្នាំ២០២១។