BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជានឹងមានជើងហោះហើរត្រង់ពីប្រទេសតួកគីនាពេលខាងមុខ

ថ្ងៃសុក្រ, 16 ខែកញ្ញា 2022 11:01  លាង ឡា

2022-09-16 10.56.52 (1)

ភ្នំពេញ៖ លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជាប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី ឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។ នេះបើយោងតាមការឱ្យដឹងពីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះថា ការជំរុញនេះបានធ្វើឡើងនាឱកាសដែលលោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា បានជួបសម្ដែងការគួរសមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ភាគីកម្ពុជា-តួកគី បានឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសតួកគីកាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរដោយធ្វើយ៉ាងណាអនុវត្តឱ្យបានប្រសិទ្ធភាពផ្លែផ្កានិងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

2022-09-16 10.56.57

លោករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍នោះគឺផ្ដោតលើការជំរុញចលនាទេសចរទៅវិញទៅមកពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី។ ជាមួយគ្នានោះលោក ថោង ខុន បានលើកឡើងថាបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ គឺសុទ្ធតែអាចឱ្យយន្តហោះខ្នាតធំចុះចតបានដូច្នេះការចុះចតយន្តហោះដែលមកពីតួកគីគឺមិនមែនជាបញ្ហាឡើយ។

លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍មានភាពកក់ក្ដៅមានសុវត្ថិភាពក្នុងការមករស់នៅ និងបំពេញបេសកកម្មនៅកម្ពុជាព្រមទាំងមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍នៅកម្ពុជាពិសេសតំបន់បេតិកភណ្ឌអង្គរ។ របាយការណ៍របស់ក្រសួងទេសចរណ៍ធ្លាប់បានឱ្យដឹងថា ត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់ (កើនឡើង ៧២០%)៕

2022-09-16 10.56.46


 


ថ្ងៃសុក្រ, 16 ខែកញ្ញា 2022 11:01  លាង ឡា