BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទៅលេងពោធិ៍សាត់កុំភ្លេចសហគមន៍ភូមិអណ្តែតទឹកកំពង់លួង

ថ្ងៃសុក្រ, 16 ខែកញ្ញា 2022 09:35  មានជ័យ

2022-09-16 09.23.38

សហគមន៍ភូមិអណ្តែតទឹកកំពង់លួងមានទីតាំងស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៥៩គីឡម៉ែត្រពីរាជធានីភ្នំពេញ។ យើងធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួនរវាងផ្លូវជាតិលេខ៥ និងលេខ៥៤ និងផ្លូវលេខ៥៣Bត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៤ពីទីប្រជុំជនស្រុកក្រគរចម្ងាយ៧គីឡូម៉ែត្រ។

បន្ទាប់មកត្រូវឆ្លងកាតភូមិទី៤ សាលាឃុំកំពង់លួង និងអនុវិទ្យាល័យកំពង់លួងទើបទៅដល់មាត់ទឹកដែលទីនោះមានទូកតូចធំនៅតំរៀបគ្នារង់ចាំដឹកទេសចរ និងដឹកទំនិញផ្សេងៗទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។ ទិដ្ឋភាពក្នុងភូមិមានភូមិចំនួន៤នៅលើទឹកនិង១ភូមិទៀតនៅលើគោក។ ភូមិលើទឹកមានភូមិទី១ ទី២ ទី៣ និងទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងដូចជាសេវាលក់ទំនិញហូបចុកទំនិញប្រើប្រាស់គ្រប់យ៉ាងលើលែងតែគ្រឿងយន្តធំៗ។ ជាមួយគ្នានោះមានវត្តខ្មែរវត្តវៀតណាម ព្រះវិហាគ្រឹះសាសនា មានជនជាតិរស់នៅចម្រុះគ្នាមានខ្មែរ វៀតណាម ចាម ចិន និងមានមុខរបរចម្រុះដូចជានេសាទត្រីនិងជួញដូរផ្សេងៗ។

2022-09-16 09.23.33

នៅទីនោះយើងអាចមើលទេសភាពព្រៃរនាម ឬព្រៃលេចទឹកសត្វស្លាបចុះរកចំណីនិងហិចហើរជាច្រើនប្រភេទទូកអ្នកនេសាទ ទេសភាពផ្ទៃទឹក ទេសភាពភូមិបណ្តែតទឹកពេលយប់ ដូចជាទីក្រុងមួយដែលកំពុងអណ្តែតទឹក។ ការបំរើសសេវាដឹកទេសចរក្នុងសហគមន៍នេះមានទូកតូចទូកធំមានចំណុះចាប់ពី៣ទៅដល់៣០នាក់សម្រាប់ដឹងភ្ញៀវកម្សាន្តមើលទេសភាពនិងជីវភាពរស់នៅរបស់អ្នកភូមិ។ ក្នុងនោះក៏មានផ្ទះសំណាក់លើទឹកផងដែរ ដែលមានតម្លៃសមរម្យ។

បើតាមមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានឲ្យដឹងថា សហគមន៍ភូមិអណ្តែតទឹកកំពង់លួងកាលដើមឡើយកំពង់លួងគឺជាកំពង់ទឹករបស់ស្តេចសម្រាប់ចតទូកទូកក្តោង ឬសំពៅ  តាំងពីមុនរជ្ជកាលស្តេច ច័ន្ទរាជា មកម៉្លេះ។ លុះមកដល់រជ្ជកាលស្តេចច័ន្ទរាជា កំពង់នោះក៏នៅជាកំពង់សំចតរបស់ស្តេចដដែល (យើងបានធ្វើសឹកសង្រ្គាមជាមួយសៀមពេលនោះសៀមបានលើកទ័ពមកវាយយកបន្ទាយលង្វែកក្នុងឆ្នាំ១៥៣០តែពុំបានសម្រេច)។ ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលកើតសង្រ្គាម ព្រះច័ន្ទរាជា បានភៀសខ្លួនច្រើនលើកច្រើនសារមកគង់ប្រថាប់នៅខេត្តពោធិ៍សាត់កាលពីដើមគេហៅថា ខេត្តក្រគរដោយយាងតាមទូក ទូកក្តោង សំពៅ យាងតាមបឹងទន្លេសាប មកសំចតកំពង់លួងក្នុងស្រុកក្រគរ ឬតាមជើងគោក ដោយសេះ ដំរី រទេះគោ រទេះសេះ។

រហូតមកដល់សព្វថ្ងៃមានកន្លែងខ្លះហៅថា “ផ្លូវហ្លួង” ដើម្បីព្រះអង្គមកប្រថាប់នៅទីនេះបន់ស្រន់ដល់វីរបុរសខ្មែរ ឧកញ៉ា ឃ្លាំងមឿង និងតាមបណ្តាវត្តដែលខ្លាំងពូកែដូចជា វត្តពោធិ៍មានបុណ្យ វត្តបាកាន ដែលជាវត្តខ្លាំងពូកែ ល្បីល្បាញក្នុងទឹកដីខេត្តពោធិ៍សាត់ហើយមានពេលខ្លះព្រះអង្គយាងមកលំហែកាយមួយរយៈតាមកាលនឹងវេលាដែលអាចយាងមកបាន៕

2022-09-16 09.23.44

2022-09-16 09.23.50

2022-09-16 09.23.56

2022-09-16 09.24.01

2022-09-16 09.24.06

2022-09-16 09.24.11

2022-09-16 09.24.19

2022-09-16 09.24.25

2022-09-16 09.24.30

2022-09-16 09.24.35

2022-09-16 09.24.41

2022-09-16 09.24.48


 


ថ្ងៃសុក្រ, 16 ខែកញ្ញា 2022 09:35  មានជ័យ