រមណីដ្ឋានសំខាន់ៗទាំង២០នោះ រួមមាន៖ រមនីយដ្ឋានប្រាសាទបាណន់, ប្រាសាទឯកភ្នំ, ប្រាសាទស្នឹង, ប្រាសាទបាសែត, ភ្នំសំពៅ, អាងកំពីងពួយ, ល្អាង ១០០ ភ្នំប្រាំពីរ, ទឹកធ្លាក់ចំការស្វាយ, ចំការមៀន, ទឹកធ្លាក់ថ្មដាចំការទុរេន, ស្ទឹងថ្វាក, ចំការទុរេនអូរតង, ទឹកធ្លាក់ភ្នំកំពូល, ទឹកពុះកំរៀង, ទឹកធ្លាក់៥៣ភ្នំព្រឹក, នគរជុំភ្នំព្រឹក, សួនទឹកសុភមង្គល, ឡូរីជើងភ្នំបាណន់, វាលចម្បាំងខេមសាយ, និងរមណីយដ្ឋានដាយមិនរីសត។
នេះបើតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្ត ហើយគោលដៅទេសចរណ៍ទូទាំងខេត្តសរុបមានចំនួន១១១ទីតាំងក្នុងនោះនៅទីរួមខេត្តបាត់ដំបងក៏ជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ផងដែរ ដែលសំបូរបែបទៅដោយតំបន់កម្សាន្ត និងស្នាក់នៅកន្លែងហូបចុក។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថាគោលដៅទេសចរណ៍ទូទាំង១១១នោះរួមមាន៖ រមណីដ្ឋានទេសចរណ៍មានចំនួន២០, សហគមន៍ និងអេកូទេសចរណ៍ចំនួន៤, គោលដៅទេសចរណ៍មាន៥៤, ទេសចរណ៍សាសនាមាន២៩, រមណីយដ្ឋានវប្បធម៍ប្រវត្តិសាស្រ្តមានចំនួន៥, រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមាន១, រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន១, រមណីយដ្ឋានធម្មជាតិកែច្នៃមាន១០ និងកីឡាទេសចរណ៍មាន៣។
គោលដៅទេសចរណ៍ចំនួន៥៤មានដូចជា៖ ទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ៥, ទេសចរណ៍សិល្បៈមាន៤, ធម្មជាតិកែច្នៃមាន១១, ធម្មជាតិមាន១១, កែច្នៃ៩, ផលិតគាំទ្រទេសចរណ៍៨, ផ្សារទេសចរណ៍៣, ទេសចរណ៍ប្រវត្តិសាស្ត្រ មាន៣ និងរមណីយដ្ឋានទេសចរណ៍សាសនាចំនួន២៩បន្ថែមទៀត។ ចំណែកសហគមន៍ និងអេកូទេសចរណ៍មាន៤រួមមាន៖ សហគមន៍អេកូទេសចរណ៍ព្រែកទាល់, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, សហគមន៍ទេសចរណ៍វប្បធម៌វត្តគរ, និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច។
គួរបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តមានទឹកដីធំទូលាយមានផ្ទៃដីប្រមាណ១១, ៧៤៨គីឡូម៉ែត្រការ៉េ ស្ថិតនៅទិសពាយ័ព្យមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងថៃខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជាប់ខេត្តពោធិ៍សាត់។ ខេត្តបាត់ដំបងមានហេដ្ឋារចនាសម្ព័ន្ធបំរើអោយវិស័យទេសចរណ៏ដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ការដឹកជញ្ជូន មណ្ឌលកម្សាន្តជាដើម។ ជាមួយគ្នានេះសន្ដិសុខសណ្ដាប់ធ្នាប់ក៏មានភាពល្អប្រសើរផងដែរ។
មន្ទីរទេទេសចរណ៌តែងតែសហការជាមួយរដ្ឋបាលក្រុងនិងមន្ទីរស្ថាប័នអង្គភាពពាក់ព័ន្ធរៀបចំផែនការអភិវឌ្ឍទេសចរណ៍បង្កើតប្លង់មេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍តភ្ជាប់តំបន់ទេសចរណ៍ក្នុងខេត្ត មណ្ឌលពត៌មានទេសចរណ៍ទីតាំងលក់ទំនិញ និងលក់វត្ថុអនុស្សារីយ៍ជម្រុញការរៀបចំតំបន់ទេសចរណ៍ជាច្រើនកន្លែងសំរាប់ភ្ញៀវទេសចរណ៍មកលំហែកំសាន្ដ និងស្នាក់នៅក្នុងខេត្ដប្រកបដោយភាពសប្បាយរីករាយដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ៕