Newsweek-
ទាហានរុស្សីខ្លះបានបដិសេធក្នុងការវិលត្រឡប់ទៅប្រយុទ្ធនៅក្នុងអ៊ុយក្រែនវិញ ដោយសារបទពិសោធន៍នៅក្នុងសមរភូមិមុខ ចាប់តាំងពីមានការឈ្លានពានមក។ “ខ្ញុំមិនចង់វិលត្រឡប់ទៅអ៊ុយក្រែនវីញ ដើម្បីសម្លាប់និងឲ្យគេសម្លាប់នោះទេ” Serey បាននិយាយ ដែលបានចំណាយពេលអស់៥សប្តាហ៍នៅក្នុងការប្រយុទ្ធ ក្នុងអ៊ុយក្រែនក្នុងឆ្នាំនេះ។ គាត់ឥឡូវនេះកំពុងនៅផ្ទះក្នុងប្រទេសរុស្សី ដោយបានទទួលនូវដំបូន្មានដើម្បីជៀសវាងកុំឲ្យគេបញ្ជូនត្រឡប់ទៅសមរភូមិមុខវិញ។ Sergeiy គឺជាទាហានម្នាក់ក្នុងចំណោមទាហានរុស្សីរាប់រយនាក់ ដែលបានយល់និងស្វែងរកនូវដំបូន្មាននេះ។ Sergei បាននិយាយថា គេមានការប៉ះទង្គិចដោយសារបទពិសោធន៍នៅក្នុងអ៊ុយក្រែនខ្លាំងណាស់។
“ខ្ញុំបានគិតថា យើងជាកងទ័ពរុស្សី ដែលជាកងទ័ពដ៏អស្ចារ្យលើពិភពលោក” បុរសក្មេងម្នាក់ដែលនិយាយដោយជូរចត់និងឈឺចាប់។ "ផ្ទុយទៅវិញពួកគេបែរជាត្រូវធ្វើប្រតិបត្តិការនៅពេលយប់ ដោយសូម្បីតែវ៉ែនតាសំរាប់ពេលយប់ក៏គ្មានដែរ” គេនិយាយ “យើងប្រៀបបាននឹងកូនឆ្មារដែលខ្វាក់ ខ្ញុំរន្ធត់ចិត្តដោយសាកងទ័ពរបស់យើង វានឹងមិនចំណាយអស់ប៉ុន្មានទេ ក្នុងការរកឧបករណ៍អស់ទាំងនោះមកបំពាក់ឲ្យយើង ហេតុអ្វីបានជាពួកគេមិនធ្វើ?។ Sergei បានចួលរួមនៅក្នុងកងទ័ពជាបរិច្ចាគកិច្ចយោធា ចាប់តាំងពីអាយុ១៨ឆ្នាំរហូតមកទល់២៧ឆ្នាំ។ ប៉ុន្តែបន្ទាប់មកបានប៉ុន្មានខែ គេក៏សំរេចចិត្តចុះកិច្ចសន្យាក្នុងរយៈពេល២ឆ្នាំ ដើម្បីឲ្យខ្លួនគេបានទទួលប្រាក់ខែពេញលេញ។
នៅក្នុងខែមករា Sergei ត្រូវបានបញ្ជូនទៅព្រំប្រទល់អ៊ុយក្រែន ដែលគេបានប្រាប់ថាទៅធ្វើសមយុទ្ធយោធា។ ១ខែក្រោយមកថ្ងៃទី២៤ ខែកុម្ភៈ ដែលជាថ្ងៃរុស្សីចូលឈ្លានពានអ៊ុយក្រែន គេត្រូវបានប្រាប់ថាឲ្យឆ្លងព្រំប្រទល់ ស្ទើរតែភ្លាមៗនោះអង្គភាពរបស់គេក៏ត្រូវបានរងនូវការប្រយុទ្ធភ្លាមមួយរំពេច។ ខណៈដែលគេបានឈប់សំរាកនៅពេលល្ងាចនៅក្នុងចំការមួយ ដែលបានបោះបង់ចោល មេបញ្ជាការរបស់គេបាននិយាយថា “ ល្អ អ្នកត្រូវតែសំរេចចិត្តក្នុងពេលនេះ ព្រោះនេះមិនមែនជារឿងកំប្លែងទេ”។ Sergei និយាយថា គេមានការស្លុតចិត្តមែនទែន។ ការគិតជាដំបូងរបស់ខ្ញុំគឺ តើនេះវាជារឿងពិតដែលកើតមានឡើងចំពោះខ្ញុំឬ?
ក្នុងរយៈពេលមួយយប់អង្គភាពរបស់ខ្ញុំដែលមានគ្នា ៥០នាក់ ១០នាក់ស្លាប់ ១០នាក់ទៀតរងរបួស ពួកគេសុទ្ធតែមានអាយុក្រោម២៥ឆ្នាំ។ គេបានបន្តទៀតថា ក្បួនរថយន្តរបស់គេ ដែលធ្វើដំណើរឆ្ពោះទៅខាងជើងអ៊ុយក្រែន បានបែកបាក់ខ្ទេចខ្ទីរបន្ទាប់ពីបានរយៈពេល៤ថ្ងៃ នៅពេលដែលស្ពានដែលគេត្រូវឆ្លងកាត់បានផ្ទុះ ហើយបានសម្លាប់សមមិត្តរបស់ពួកគេ ដែលនៅខាងមុខ។ អង្គភាពរបស់គេបានបន្តដំណើរទៅមុខរហូតទៅដល់ជនបទនៃអ៊ុយក្រែន ប៉ុន្តែវាច្បាស់ណាស់ថាដូចជាខ្វះយុទ្ធសាស្ត្រ។ ការធ្វើអន្តារាគមន័ខកខានមិនបានមកដល់ ហើយទាហានគ្មានសម្ភារៈប្រើគ្រប់គ្រាន់សំរាប់ប្រើប្រាស់។ គ្មានឧទ្ធម្ភាគចក្រមកយកយើង យើងត្រូវធ្វើដំណើរដោយជើងទទេរ៕