BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រឹទ្ធសភាអាមេរិកចាត់វិធានការជាលើកដំបូងដើម្បីផ្តល់ជំនួយឲ្យតៃវ៉ាន់ដោយផ្ទាល់

ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 13:08  គុន ច័ន្ទរដ្ឋា

2022-09-15 13.02.50 (1)

Washington-

គណៈកម្មាធិការសភាបានចាត់វិធានការជាលើកដំបូងកាលពីថ្ងៃពុធឆ្ពោះទៅរកសហរដ្ឋអាមេរិកនឹងផ្តល់ថវិការជាច្រើនពាន់លានដុល្លារអាមេរិកដោយផ្ទាល់ក្នុងជំនួយយោធាទៅកាន់តៃវ៉ាន់និងធ្វើឲ្យចំណងទាក់ទងកាន់តែផ្លូវការ បង្កើននូវការគាំទ្របន្ទាប់ពីមានភាពជូរចត់ជាមួយចិន។ សហរដ្ឋអាមេរិកបានលក់អាវុធទៅឲ្យតៃវ៉ាន់អស់ជាច្រើនទស្សវត្យរ៍មកហើយ ប៉ុន្តែច្បាប់ថ្មីនេះវានឹងទៅឆ្ងាយដោយការផ្តល់នូវជំនួយសន្តិសុខអាមេរិកចំនួន៤,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំដែលជាជំហ៊ានមួយធ្វើឲ្យចិនក្តៅក្រហាយ។ ហើយនឹងមានការដាក់ទណ្ឌកម្មទៅលើចិនបើសិនជាហ៊ានប្រើកម្លាំងក្នុងការព្យាយាមចាប់យកតៃវ៉ាន់។

ជាមួយនឹងការគាំទ្រពីគណបក្សទាំង២ គណកម្មាធិការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាបានអនុមត្តិក្រិតដែលជាគោលនយោបាយសំរាប់តៃវ៉ាន់ ដែលពង្រាងច្បាប់នេះវានឹងប្រមែប្រមូលទាំងអស់ដើម្បីបង្កើននូវទំនាក់ទំនង ចាប់តាំងពីអាមេរិកបានផ្លាស់ប្តូរនូវការទទួលស្គាល់ពីតៃប៉ិមកប៉េកាំងវិញក្នុងឆ្នាំ១៩៧៩។ អ្នកច្បាប់ទាំងអស់បានជំរុញទៅមុខលើច្បាប់ចំពេលដែលមានការព្រួយបារម្ភសំរាប់តៃវ៉ាន់បន្ទាប់ពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែន និងបន្ទាប់ពីទស្សនកិច្ចមួយនៅតៃវ៉ាន់ដោយលោកស្រីប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi ដែលជំរុញឲ្យចិនធ្វើសមយុទ្ធយោធាដ៏ធំមួយដែលគេមើលឃើញថាជាការសាកល្បងក្នុងការឈ្លានពានតៃវ៉ាន់។

2022-09-15 13.02.38

សមាជិកព្រឺទ្ធសភា Bob Menendez ដែលជាសមាជិកនៃគណបក្សប្រជាធិបតេយ្យរបស់លោក Joe- Biden និងដែលជាប្រធានគណកម្មាធិការបាននិយាយថា សហរដ្ឋអាមេរិកមិនបានស្វែងរកការធ្វើសង្រ្គាមឬក៏បង្កើននូវភាពតានតឹងជាមួយចិននោះទេ ប៉ុន្តែយើងត្រូវការបើកភ្នែកធំៗ។ "យើងបានកាត់បន្ថយដោយមានការប្រុងប្រយ័ត្នប្រកបទៅដោយយុទ្ធសាស្ត្រចំពោះការគម្រាមកំហែងដែលកើតមានដែលតៃវ៉ាន់កំពុងតែប្រឈម ក្នុងការដែលចាប់យកដែនកោះនេះដោយកម្លាំងដែលវានឹងត្រូវអស់តម្លៃច្រើនណាស់ ហើយក៏វានឹងមិនបានទទួលជោគជ័យនោះដែរ" Menendez បាននិយាយ។សមាជិកព្រឺទ្ធសភា Jim Risch មកពីគណបក្សសាធារណរដ្ឋនៅក្នុងគណកម្មាធិការនេះដែរ បាននិយាយថាយើងចង់ជួយតៃវ៉ាន់ឲ្យការពារខ្លួននៅមុនពេលដែលវាមិនទាន់យឺតពេល។

ពង្រាងច្បាប់នេះត្រូវតែបានទទួលនូការអនុមត្តិពីសភានិងព្រឺទ្ធសភា សេតវិមានមិនបាននិយាយថាតើលោកប្រធានាធិបតី Joe-Biden នឹងចុះហត្ថលេខាលើពង្រាងច្បាប់នោះឬយ៉ាងណា? ប៉ុន្តែការគាំទ្រយ៉ាងខ្លាំងក្លា វានឹងមានមធ្យោបាយច្រើនដែលសភាអាចនឹងគ្របសង្កត់ទៅលើសក្តានុពលនៃការវេតូរបស់ប្រធានាធិបតីបានដែរ។ នៅក្រោមច្បាប់សហរដ្ឋអាមេរិកនៅមិនទាន់ទទួលស្គាល់តៃវ៉ាន់ជាផ្លូវការនៅឡើយទេ។ ចិនបានពិចារណារថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃបូរណៈភាពដែនដីរបស់ខ្លួន ប៉ុន្តែតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងប្រជាធិបតេយ្យបានបដិសេធរាល់អំណះអំណាងរបស់ចិនជារៀងរហូតមក។

2022-09-15 13.02.44


 


ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 13:08  គុន ច័ន្ទរដ្ឋា