BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីមូលហេតុ២យ៉ាងដែលសម្រេចផ្អាកបុណ្យអុំទូក

ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 11:48  លាង ឡា

2022-09-15 11.44.46

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ដែលសម្រេចផ្អាកក្នុងឆ្នាំ២០២២នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្ហាញមូលហេតុចម្បងចំនួន២ ប៉ុន្តែក្នុងនោះមិនមែនមកពីគ្មានថវិកាសម្រាប់ធ្វើដូចការវិភាគមួយចំនួននោះទេ។ នៅក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះបានឱ្យដឹងថា ការសម្រេចលុបចោលពិធីបុណ្យអុំទូកឆ្នាំនេះបានធ្វើឡើងក្រោមមូលហេតុយ៉ាងគឺបញ្ហាជំងឺកូវីដ-១៩និងការរៀបចំកម្មវិធីប្រជុំកំពូលអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ថា សម្តេចមិនអាចបែងចែកពេលវេលាគ្រប់គ្រាន់សម្រាប់កិច្ចការពារសន្តិសុខក្នុងពេលដែលកម្ពុជាកំពុងមានកម្មវិធីច្រើនបានទេ ខណៈការប្រជុំអាស៊ានលើកនេះ អាចចាត់ទុកថា ជាការប្រជុំដ៏ធំដែលមិនធ្លាប់មាននៅក្នុងប្រវត្តិការប្រជុំអាស៊ាន។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានចាត់ទុកការលើកឡើងមួយចំនួនថា រដ្ឋាភិបាលអស់ថវិកាទើបមិនរៀបចំពិធីបុណ្យអុំទូកណនោះគឺជារឿងពុំត្រឹមត្រូវឡើយហើយរដ្ឋភិបាលកម្ពុជាក៏ពុំទាន់ក្ស័យធនដែរ។

2022-09-15 11.44.51

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យ អុំទូក កម្សាន្តសប្បាយនៅតាមបណ្ដារាជធានីខេត្តនានាដែលអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្ដែង។ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានផ្អាកតាំងពីឆ្នាំ២០២១និង២០២២ក្រោយពេលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ដែលផ្ទុះរាលដាលក្នុងសហគមន៍។

បុណ្យអុំទូកគឺជាពិធីបុណ្យជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ឆិកា ហើយពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា។ ពិធីបុណ្យអុំទូកត្រូវគេជឿថាបានប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ(១១៨១ នៃ គ.ស)រហូតមកដល់បច្ចុប្បន្ន៕

2022-09-15 11.44.57


 


ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 11:48  លាង ឡា