BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ផ្តល់គំនិតផ្តួចផ្តើម៤ចំណុចជូនរដ្ឋមន្ត្រីថាមពលអាស៊ានពិចារណា

ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 10:37  លាង ឡា

2022-09-15 10.31.30

សៀមរាប៖ គំនិតផ្តួចផ្តើមចំនួន៤ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនលើកជាយោបល់ផ្តល់ជូនដល់រដ្ឋមន្ត្រីថាមពលអាស៊ាន ដើម្បីពិចារណានិងផ្តល់ការគាំទ្រ។ ការផ្តល់ជាយោបល់ជូនដល់រដ្ឋមន្ត្រីថាមពលអាស៊ាននេះបានធ្វើឡើងនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធនិងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនបានមានប្រសាសន៍ថានៅក្នុងក្របខណ្ឌអាស៊ានក្នុងនាមជាប្រធាននៅក្នុងឆ្នាំ២០២២ កម្ពុជានឹងបន្តចូលរួមចំណែកបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាពនិងគម្រោងអន្តរកាលថាមពលក្នុងតំបន់ប្រកបដោយប្រសិទ្ធិការខ្ពស់បំផុត។ ក្នុងស្មារតីនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាយោបល់ពាក់ព័ន្ធ នឹងគំនិតផ្តួចផ្តើមចំនួន៤ជូនរដ្ឋមន្ត្រីថាមពលអាស៊ានពិចារណានិងផ្តល់ការគាំទ្រដូចខាងក្រោម៖

១-ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្តាប្រទេសអាស៊ានដោយត្រូវពន្លឿនបន្ថែមការងារសំខាន់ៗដែលនៅសេសសល់ទាំងការងារបច្ចេកទេសនិងការរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីឆ្ពោះទៅរកការធ្វើសុខដុមនីយកម្មក្របខណ្ឌបញ្ញត្តិកម្មនិងស្តង់ដារបច្ចេកទេសនិងសម្រេចឱ្យបាននូវការតភ្ជាប់ ថាមពលអគ្គិសនីក្នុងតំបន់។

២- ជំរុញការអនុវត្តគោលនយោបាយច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាតកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានជាអតិបរមាតាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងឈានទៅរកអព្យាក្រឹត្យភាពកាបូន។

៣-ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពលអគ្គិសនីបង្កើនភាពចម្រុះនៃប្រភពថាមពលនិងភាពបំពេញឱ្យគ្នាទៅវិញទៅមកផ្លាស់ប្ដូរពិសោធន៍ចែករំលែកបច្ចេកវិទ្យាថ្មីនិងបង្កើនប្រភពហិរញ្ញប្បទាន។

៤- ចូលរួមយ៉ាងសកម្មដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការថាមពលអាស៊ានឆ្នាំ២០២១-២០២៥ដូចដែលបានកំណត់៕

2022-09-15 10.31.24


 


ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 10:37  លាង ឡា