BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យានយន្តចំនួនជាង២០០គ្រឿងត្រូវបានពិន័យពីបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ថ្ងៃពុធ, 14 ខែកញ្ញា 2022 16:20  លាង ឡា

2022-09-14 16.17.23 (1)

ភ្នំពេញ៖ ម្ចាស់យានយន្តចំនួន២១៥គ្រឿង ត្រូវបានសមត្ថកិច្ចពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក ក្រោយពេលរកឃើញថាបានបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនាថ្ងៃទី១៤ ខែកញ្ញានេះ បានអនុវត្តលើគោលដៅសរុប១៧៧ និងមានយានយន្តចូលគោលដៅចំនួន១.៥៨២គ្រឿង ម៉ូតូ១.៤០៣គ្រឿង ដោយរកឃើញយានយន្តល្មើសសរុបចំនួន២១៥គ្រឿង មានម៉ូតូចំនួន១១៧១គ្រឿង ត្រូវបានផាកពិន័យ។

ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (ថ្ងៃទី០១-១៤ ខែកញ្ញា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមានយានយន្តចូលគោលដៅចំនួន៣១.៧០៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤.៤៤៩គ្រឿង មានម៉ូតូចំនួ ៣.៧៨៧គ្រឿង ត្រូវបានផាកពិន័យ។

របាយការណ៍ដដែលបានវាយតម្លៃថា រយៈពេល១៤ថ្ងៃ នៃខែកញ្ញានេះឃើញថា ការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អដោយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ផ្លូវផងដែរ៕

2022-09-14 16.17.28


 


ថ្ងៃពុធ, 14 ខែកញ្ញា 2022 16:20  លាង ឡា