ភ្នំពេញ៖ មនុស្សចំនួន៤នាក់បានស្លាប់ និងចំនួន១០នាក់ទៀតបានរងរបួសធ្ងន់-ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅរសៀលថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ចំនួន៥នាក់ព្រមទាំងរបួសស្រាលចំនួន៥នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក ។
សូមរម្លឹកថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្លាប់ដោយសារជិះម៉ូតូមានចំនួនប្រមាណ៨០ភាគរយ ក្នុងនោះ ៧០ភាគរយ មិនបានពាក់មួកសុវត្ថិភាពហើយភាគច្រើននៃអ្នកស្លាប់ជាអ្នកបើកបរម៉ូតូ៕