ស្នាដៃនិពន្ធរឿងនីមួយៗតែងតែឆ្លុះបញ្ចាំងស្ថានភាពនៃសង្គមពិតៗ និងឧត្តមគតិរបស់អ្នកនិពន្ធ។ យ៉ាងណាមិញចំពោះតឹកដៃរឿង«លោកគ្រូ ប្រពន្ធល្អ»វិញក៏បានសបញ្ជាក់ពីការរំលឹកដល់អតីតភាពជាគ្រូបង្រៀន និងបានផ្សារភ្ជាប់ជាមួយអារម្មណ៍មនោសញ្ចេតនាជាច្រើនរបស់អ្នកនិពន្ធផងដែរ។ ជាក់ស្តែងតាមរយៈលោកគ្រូ ឆាយបូរ៉ា ដែលជាអ្នកដឹកនាំនិងអ្នកនិពន្ធរឿងនៃស្នាដៃរឿងមួយនេះបានបកស្រាយនូវប្រយោគមួយនេះថាជាឃ្លាប្រយោគដែលត្រូវបានមនុស្សជាច្រើនយកមកគ្រលាស់លេង បង្អាប់គ្នាទៅមកអំពីអាជីពជាគ្រូបង្រៀននេះ ម្ល៉ោះហើយទើបលោកគ្រូ ឆាយ បូរ៉ា ចង់បង្ហាញគុណតម្លៃពិតនៃអាជីពការងារមួយនេះដើម្បីអោយទស្សនិកជនបានដឹង។
ជាក់ស្តែងយើងទាំងអស់គ្នាសាកពិចារណាមើល បើស្វាមីមានអាជីពជាគ្រូបង្រៀន ចុះភរិយារបស់លោកជាមនុស្សបែបណាវិញ? ច្បាស់ជាអាចទាញបានថាប្រពន្ធរបស់លោកក៏ច្បាស់ជាឧត្តមភរិយាដ៏ល្អម្នាក់ ព្រោះការងារជាគ្រូបង្រៀនទោះបីជាមិនទទួលបានកម្រៃខ្ពស់ និងត្រូវការលះបង់ពេលវេលា ទឹកចិត្តស្មារតី កំលាំងកាយពលផ្ទេរចំណេះវិជ្ជាជាច្រើនដល់សិស្សានុសិស្សរាប់សែននាក់ តែប្រពន្ធរបស់លោកអាចយល់បានពីជម្រៅនៃទឹកចិត្តដ៏ធំធេងមួយនេះដោយមិនទាមទារអ្វីមកវិញ ហើយក៏ថែមទាំងមានការលះបង់មកវិញ និងជួយជ្រោមជ្រែងកសាងសុភមង្គលក្នុងគ្រួសារផងដែរ។ លោកគ្រូឆាយបូរ៉ាក៏បានច្បិចឡើងថាកាលសម័យក្រោយសង្គ្រាម លោកគ្រូអ្នកគ្រូម្នាក់ៗបានខិតខំអស់ហើយដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញពីបាតដៃទទេ ហើយបើទោះបីជាស្ថានភាពគ្រួសារប្រឆាំងនឹងអាជីពជាគ្រូបង្រៀនមួយនេះក៏ដោយ ក៏លោកគ្រូអ្នកគ្រូនៅតែជ្រើសរើសបន្តអាជីពមួយនេះផងដែរ។
ពួកគាត់នៅតែតស៊ូមកបង្រៀនទោះបីជានៅផ្ទះអស់់អង្ករច្រកឆ្នាំង និងពេលខ្លះដល់ថ្នាក់ត្រូវយកកង់កញ្ចាស់ៗដែលគេបោះចោលមកប៉ះប៉ូវឡើងវិញដើម្បីទុកជិះទៅបង្រៀនសិស្សអោយទាន់ពេលវេលា។ យ៉ាងណាមិញតួអង្គលោកគ្រូដែលស្ថិតនៅក្នុងរឿងមួយនេះត្រូវបានសម្តែងដោយលោកពូព្រហ្មម៉ាញ ដែលមានភាពពហុជំនាញនិងភាពកំប្លុកកំប្លែងចង់ដឹងថាសាច់រឿងពេញនឹងមានរសជាតិបែបណាកុំភ្លេចរង់ចាំទស្សនានៅថ្ងៃទី05 ខែតុលា ទាំងអស់គ្នានៅគ្រប់បណ្តារោងកុនទាំងអស់។