BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនបាននិយាយថា ខ្លួនបានប្រុងប្រៀបរួចជាស្រេចដើម្បីបង្កើតនូវរបៀបគ្រប់គ្រងពិភពលោកថ្មីមួយជាមួយរុស្សី

ថ្ងៃពុធ, 14 ខែកញ្ញា 2022 09:52  គុន ច័ន្ទរដ្ឋា

2022-09-14 09.49.18 (1) (1)

American Military News-

មន្ត្រីជាន់ខ្ពស់ចិនម្នាក់បាននិយាយនៅក្នុងសប្តាហ៍នេះថា ចិនមានបំណងនឹងធ្វើការជាមួយរុស្សីដើម្បីរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយដែលនឹងដំណើរការដែលមានទិសដៅត្រឹមត្រូវនិងសមហេតុសមផលជាងពីមុន។ Yang Jiechi នាយកនៃការិយាល័យនែគណកម្មាធិការកិច្ចការបរទេសនៃគណកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តចិន បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្សីដែលនឹងត្រូវចាកចេញពីតំណែងប្រចាំទីក្រុងប៉េកាំងប្រទេសចិនលោក Andrew Denison កាលពីថ្ងៃច័ន្ទសារព័ត៌មានរដ្ឋចិន CGTN បានរាយការណ៍។  ភាគីចិនមានបំណងនឹងធ្វើការជាមួយរុស្សីដើម្បីបន្តអនុវត្តិន៍នូវកិច្ចសហប្រតិបត្តិការណ៍យុទ្ធសាស្ត្រកំរិតខ្ពស់រវាងប្រទេសទាំង២។

"ក្នុងការថែរក្សារផលប្រយោជន៍រួមនិងជំរុញឲ្យមានការអភិវឌ្ឍន៍នៃសណ្តាប់ធ្នាប់អន្តរជាតិដើម្បីឲ្យមានភាពត្រឹមត្រូវនិងទិសដៅសមហេតុសមផល" Yang បាននិយាយ បើយោលទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលគេទទួលបានតាម Bloomberg។ នៅក្រោមផែនការរបស់លោកប្រធានាធិបតី Xi Jing Ping និងលោកប្រធានាធិបតី Vladimir Putin  "ភាពជាទំនាក់ទំនងរវាងប្រទេសទាំង២ជានិច្ចជាកាលស្ថិតនៅក្នុងផ្លូវដ៏ត្រឹមត្រូវ ហើយភាគីទាំង២បានគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ទៅវិញទៅមកនៅលើរឿងដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍ស្នូល" Yang Jiechi បានប្រាប់ឯកអគ្គរដ្ឋទូតរុស្សីនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទនៅក្នុងក្រុងប៉េកាំង។

លោក Xi មានផែនការធ្វើដំណើរទៅ Kazakhstan និង Uzbekistan ក្នុងសប្តាហ៍នេះដែលជាទស្សនកិច្ចនៅក្រៅប្រទេសលើកទីមួយចាប់តាំងពីមានជម្ងឺរាតត្បាតពិភពលោកអស់រយៈពេល២ឆ្នាំកន្លងមក។ Uzbekistan ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃអង្គការប្រតិបត្តិការណ៍សៀងហៃ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ដែលនឹងផ្តល់ឱកាសឲ្យលោក Xi ជួបជាមួយនឹង Putin ដោយផ្ទាល់ជាលើដំបូងចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ។ ចិនបានស្វែងរកការបង្ហាញខ្លួនឯងថាជាភាគីអព្យាក្រិតនៅក្នុងសង្រ្គាមរុស្សី ទោះបីជាលោក Xi បានប្រកាសថាជាដៃគូរគ្មានព្រំដែនជាមួយនឹង Putin ប៉ុន្មានសប្តាហ៏មុនការឈ្លានពាន។

ខណៈដែលទីក្រុងប៉េកាំង មិនបានធ្វើការរិះគន់រុស្សីនៅក្នុងសង្រ្គាមឈ្លានពានលើអ៊ុយក្រែននេះ មេដឹកនាំរបស់គេក៏បានជៀសវាងផងដែរនូវការជួយសង្រ្គោះផ្នែកទណ្ឌកម្ម ឬក៏ផ្គត់ផ្គង់អាវុធទៅឲ្យរុស្សី។ ចិនបាននាំចេញរថយន្ត ទូរទស្សន៍ និងទូរស័ព្ទ ដើម្បីជួយបំពេញរុស្សីនៅពេលដែលគ្រឿងបរិក្ខារបស់បរទេសបានចាកចេញអស់ទៅ។ នៅក្នុងឆមាសទី២ ៨០%នៃរថយន្តថ្មីរបស់រុស្សីដែលនាំចូលគឺជារបស់ចិន និងក្រុមហ៊ុនទូរស័ព្ទ Xiamei គឺជាក្រុមហ៊ុនដែលលក់ដាច់ជាងគេនៅក្នុងប្រទេសរុស្សី។ រុស្សីចង់ទិញគ្រាប់រ៉ុក្កែតនិងមីស៊ីលព្រមទាំងគ្រាប់កាំភ្លើងផ្លោងពីកូរ៉េខាងជើងសំរាប់បំពេញការខ្វះខាតនៃសង្រ្គាមនៅក្នុងអ៊ុយក្រែន។


ថ្ងៃពុធ, 14 ខែកញ្ញា 2022 09:52  គុន ច័ន្ទរដ្ឋា