BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើការក្រឡាប់ចាក់នៅលើសមរភូមិអ៊ុយក្រែនវានឹងធ្វើឲ្យមានការក្រឡាប់នៅក្នុងរដ្ឋធានីមូស្គូដែរឬទេ?

ថ្ងៃអង្គារ, 13 ខែកញ្ញា 2022 14:12  គុន ច័ន្ទរដ្ឋា

2022-09-13 14.10.03 (1)

Grid-

ជ័យជំនះភ្លាមៗរបស់អ៊ុយក្រែនក្នុងវាយបកនៅក្នុងក្រុង KharKiv និងតំបន់ជុំវិញបានធ្វើឲ្យមានការមិនសប្បាយចិត្តនិងភ្ញាក់ផ្អើលរបស់មនុស្សគ្រប់ៗគ្នានៅក្នុងទីក្រុងមូស្គូ ជាពិសេសក្បាលម៉ាស៊ីនឃោសនារបស់វិមានក្រឹមឡាំងក្រសួងការពារជាតិរុស្សី និងជនជាតិរុស្សីដែលមានគំនិតជាតិនិយមរាប់លាននាក់។ វាគ្រាន់តែក្នុងរយៈពេលប៉ុន្មានថ្ងៃ ទង់ជាតិរបស់អ៊ុយក្រែនបានបក់រវិចនៅលើទីក្រុងនិងភូមិជាច្រើនព្រមទាំងយ៉ាងហោចណាស់ទីក្រុងដ៏ធំមួយ ដែលត្រូវបានកាន់កាប់អស់រយៈពេលជាច្រើនខែដោយរុស្សី ទូរទស្សន៍និងប្រព័ន្ធផ្ស័ព្វផ្សាយសង្គមបានបង្ហាញនូវរូបភាពវីឌីអូរនៃរថក្រោះរុស្សី រថពាសដែក និងសម្ភារៈយោធាដ៏ទៃទៀត ដែលកងទ័ពត្រូវបានរត់ចោលហើយបន្សល់ទុកវាដោយការប្រញ៉ិបប្រញ៉ាប់។

ដំណឺងដ៏អាក្រក់ពីសមរភូមិសំរាប់រុស្សីវាមិនមែនជារឿងថ្មីនៅក្នុងសង្រ្គាមនេះទេ ដំណឹងអាក្រក់ដែលបានចែករំលែកយ៉ាងទូលំទូលាយទៅដល់ប្រជាពលរដ្ឋរុស្សីសាមញ្ញដែលគេមិនបានលាក់បាំងទើបជារឿងថ្មី ដូច្នេះនេះគឺជាការរិះគន់ដ៏ស្រួចស្រាវចំពោះសង្រ្គាមហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះវាគឺជាអ្វីដែលជនជាតិរុស្សបានដឹងនិងបានលឺ។ នៅក្នុងព័ត៌មានថ្មីនិងពិតភ្លាមៗនេះវិមានក្រឹមឡាំងគឺគ្មានឆន្ទៈនិងគ្មានសមត្ថភាពដើម្បីលាក់នូវការពិតពីពលរដ្ឋរបស់ខ្លួនចាប់តាំងពីថ្ងៃទី១ ទំនាស់ត្រូវបានគេហៅថា ជាប្រតិបត្តិការណ៍យោធាពិសេស ដោយលោកប្រធានាធិបតី Vladimir Putin និងអ្នកផងទាំងឡាយផ្សេងទៀតនៅក្នុងរដ្ឋាភិបាលរុស្សីនិងប្រព័ន្ធផ្ស័ព្វផ្សាយ ការហៅវាថាជាសង្រ្គាមគឺជាបទឧក្រឹដ្ឋកាលពីដំបូង។

នៅក្នុងសប្តាហ៍នេះ នៅពេលដែលក្រសួងការពារជាតិបានពិពណ៌នាវាថាជាការដកថយយ៉ាងឆាប់រហ័សពីតំបន់ KharKiv ថាជាផែនការនិងការប្រមូលផ្តុំកងទ័ពឡើងវិញ  "ដែលធ្វើឲ្យមានការសើចចំអកជាច្រើនពីគ្រោះថ្នាក់នេះ សូម្បីតែអ្នកគាំទ្រប្រតិបត្តិការណ៍យោធាពិសេសរបស់ Putin ក៏ចង់បានចម្លើយឲ្យប្រសើរជាងនេះដែរ"។ វាហាក់ដូចជាមិត្តអាមេរិកាំងរបស់អ្នកឯងបានបង្រៀនអ៊ុយក្រែនអំពីរបៀបប្រយុទ្ធហើយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Sergei Shoigu មិនបានត្រៀមខ្លួននៅឡើយចំពោះសំណួរនេះ Alesha រស់នៅភាគខាងលិចនៃប្រទេសរុស្សីបាននិយាយ។

គ្មាននរណាម្នា់កបានចេញឈ្មោះ Putin នោះទេ ប៉ុន្តែប្រតិកម្មនៃអ្នកខ្លះដែលជាអ្នកជាតិនិយមជនជាតិរុស្សីខ្លាំងក្លាជាងគេបានបញ្ចេញសម្លេងកាលពីថ្ងៃសៅរ៍បន្ទាប់ពីកងទ័ពរុស្សីបានភៀសខ្លួនចេញពី Izium ,Balakleya, និង Kupyansk មុនពេលដែលកងទ័ពអ៊ុយក្រែនទៅដល់។ ទីក្រុងមូស្គូបានប្រារព្វនូវបុណ្យខួបអបអរសាទរទីក្រុងមូស្គូ ដែលធ្លាប់ប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅរាល់ថ្ងៃសៅរ៍នៃសប្តាហ៍ទី១ឬទី២នៃខែកញ្ញា។ Putin បានមានវត្តមាននៅទីនោះជាមួយនឹងអភិបាលក្រុងទីក្រុងមូស្គូ Sergei Sobyanin ដើម្បីប្រារព្ធនូវពិធីនេះដែលគេហៅថា "ព្រះអាទិត្យនៃទីក្រុងមូស្គូ"។


ថ្ងៃអង្គារ, 13 ខែកញ្ញា 2022 14:12  គុន ច័ន្ទរដ្ឋា