Kramatorsk-
អ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងរបស់គេបានចូលកាន់កាប់ទឹកដីបន្ថែមទៀតពីកងទ័ពរុស្សីនៅក្នុងរយៈពេល២៤ម៉ោងមុន និងបានចាប់យកមកវិញនូវទឹកដីដែលមានទំហំធំជាងទីក្រុង Kyiv ៧ដងនៅក្នុងខែនេះខណៈដែលរុស្សីបានវាយបកមកលើទីតាំងខ្លះដែលអ៊ុយក្រែនវាយយកមកវិញ។ ការផ្លាស់ប្តូរនៃការកាន់កាប់ទឹកដីបានកំណត់នូវការត្រឡប់ក្រោយចាប់តាំងពីកងទ័ពរុស្សីបានដកថយចេញពីទីក្រុង Kyiv នៅថ្ងៃដំបូងនៃការប្រយុទ្ធដែលមានរយៈពេលជិត៧ខែដែលទីក្រុងមូស្គូបានផ្តល់សញ្ញាថាគេមិនទាន់យល់ព្រមនឹងស្វែងរកការចរចាដើម្បីសន្តិភាពនោះទេ។
ការដកថយរបស់កងទ័ពរុស្សីនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានទាក់ទាញឲ្យប្រជាពលរដ្ឋនៅតាមភូមិស្រុកមានការធូរស្រាលហើយចេញមកតាមដងផ្លូវដើម្បីអបអរសាទរ រួមបញ្ចូលទាំងពីថ្ងៃអាទិត្យនៅក្នុងតំបន់យុទ្ធសាស្ត្រមួយដែលជាទីក្រុងដែលមានការខូចខាតយ៉ាងធ្ងន់ធ្ងរគឺ Izium។ " វាមិនទាន់គ្រប់គ្រាន់ទេបើខ្ញុំនិយាយថាខ្ញុំសប្បាយចិត្ត ខ្ញុំប្រាកដជាមិនមានពាក្យពេជន៍ដែលបញ្ជាក់ពីខ្លួនខ្ញុំផ្ទាល់" Yuryi Kurochka ដែលមានអាយុ៦៤ឆ្នាំបាននិយាយ។ នៅមានទៀតកាលពីថ្ងៃច័ន្ទទីក្រុងមូស្គូបានប្រកាសថា ការវាយប្រហារតាមអាកាសការបាញ់ផ្លោងរ៉ុក្កែតនិងកាំភ្លើងធំទៅលើទីក្រុងដែលអ៊ុយក្រែនចូលកាន់កាប់នៅក្នុងតំបន់ Kharkiv មួយថ្ងៃបន្ទាប់មកដែលទីក្រុង Kyiv បាននិយាយថា រុស្សីបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីដែលធ្វើឲ្យមានការដាច់ចរន្តភ្លើង។
ការបាញ់តបតមកវិញនេះនៅក្នុងខណៈដែលអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់គេបានវាយយកបានមកកាន់កាប់នូវទីតាំងជាង២០កន្លែងបន្ថែមទៀត ដោយអះអាងថាកងទ័ពរុស្សីបានរត់និងបោះបង់ចោលទីតាំងរបស់ខ្លួន។ ទីក្រុង Kyiv បានអះអាងរួចហើយថាការចាប់យកទឹកដីមកវិញនៃ Izium នៅភាគខាងកើតនៃប្រទេសខណៈដែលលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងអ៊ុយក្រែនបានចាប់យកទឹកដីសរុបចំនួន ៦,០០០គ.ម. ការ៉េពីការកាន់កាប់របស់រុស្សីកាលពីខែកញ្ញា។ "អ៉ុយក្រែនបានផ្លាស់ប្តូរស្ថានការណ៍ទៅតាមការចង់បានរបស់ខ្លួន ប៉ុន្តែការវាយបកនេះនឹងមិនទាន់បញ្ចប់នូវសង្រ្គាមនោះទេ" ក្រុុមវិភាគនិងសិក្សារស្រាវជ្រាវនៃវិទ្យាស្ថានសង្រ្គាមអាមេរិកបាន Twitted ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Oleksi Reznikov បានប្រាប់កាសែតប្រចាំថ្ងៃ Le monde នៅក្នុងបទសម្ភាសន៍ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ សង្រ្គាមបានចូលទៅក្នុងតំណាក់កាលថ្មីជាមួយនឹងការជួយអាវុធរបស់លោកខាងលិច។ ការបរាជ័យរបស់រុស្សីក្នុងការបាត់បង់ទឹកដី ដែលអ្នកជំនាញបាននិយាយនឹងមើលឃើញថា វាជាការបរាជ័យយ៉ាងធ្ងន់ធ្ងរចំពោះមហិច្ឆិតារសង្រ្គាមរបស់រុស្សី។ ប៉ុន្តែអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង Dmitry Peskov មិនបានមើលឃើញនូវផ្នត់គំនិតនៃការចរចារគ្នានោះទេ។ "ប្រតិបត្តិការណ៍ពិសេសបន្តនិងនៅតែបន្តរហូតដល់គោលបំណងដែលបានរៀបចំពីមុនមកបានសម្រេចបានជោគជ័យ"។