Washington,CNA-
រដ្ឋាភិបាលលោកខាងលិចបានបញ្ជូនការបញ្ជាទិញអាវុធរបស់ពួកគេ ទៅរោងចក្រឲ្យសម្រុកផលិត ដើម្បីយកមកបំពេញបង្រ្គប់នៅក្នុងឃ្លាំងស្តុក ខណៈដែលវាបានថយចុះយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែនអស់រយៈពេល៦ខែ ក្នុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្សី។ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក Lloyd Austin បានប្រកាសនូវសប្តាហ៍នេះនៅក្នុងកិច្ចប្រជុំមួយជាមួយនាយកជាន់ខ្ពស់នៃការផលិតអាវុធជាតិ ដែលមកពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត សុំឲ្យធ្វើផែនការក្នុងរយៈពេលយូរក្នុងការផ្គត់ផ្គង់អ៊ុយក្រែន និងស្ថាបនាឡើងវិញនូវគ្រឿងអាវុធបម្រុងទុក។
“ពួកគេនឹងពិភាក្សាគ្នាអំពីថា តើមូលដ្ឋាននៃឧស្សាហកម្មការពារជាតិរបស់យើង អាចនឹងបំពាក់ឲ្យអនាគតកងទ័ពអុីស្រាអែលជាមួយនឹងសមត្ថភាពដែលគេត្រូវការដោយរបៀបណា" លោកនិយាយនៅក្នុងកិច្ចប្រជុំនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ នៃក្រុមប្រទេសដែលមានការទាក់ទងនឹងប្រទេសអ៊ុយក្រែន ៥០ប្រទេសដែលគាំទ្រការខិតខំធ្វើសង្រ្គាមរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្សី។ កាលពីថ្ងៃសុក្រ ប្រធានដែលសម្រេចក្នុងការផ្តល់អាវុធនៃមន្ទីរប៉ង់តាហ្គោន លោក Bill LaPlante បាននិយាយថា កិច្ចប្រជុំនឹងប្រព្រឹត្តិទៅនៅក្នុងទីក្រុង Brussel នៅថ្ងៃទី២៨ ខែកញ្ញា។
គោលបំណងគឺដើម្បីកំណត់នូវ "តើយើងអាចបន្តធ្វើការរួមគ្នាដើម្បីបង្កើននូវការផលិត នូវសមត្ថភាពដ៏ពិសេសនិងដោះស្រាយនូវរឿងចរន្តនៃការផ្គត់ផ្គង់ និងបង្កើនកម្លាំងក្នុងការផ្តល់នូវសេវាកម្ម និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកនៃប្រព័ន្ធរបស់យើង" LaPlante បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរប៉ងតាហ្គោន។ ប្រទេសនៅ NATO ទាំងអស់មិនមានអាវុធដូចគ្នានោះទេ ប៉ុន្តែអាវុធរបស់ពួកគេមានភាពស្របគ្នា ដូច្នេះរោងចក្រផលិតគ្រាប់ក្នុងប្រទេសមួយ ដែលជាសម្ព័ន្ធមិត្តអាចប្រើបាននៅក្នុងប្រទេសមួយទៀត។ នៅក្នុងការចាប់ផ្តើមនៃសង្រ្គាម ភាគច្រើននៃយោធាអ៊ុយក្រែនប្រើអាវុធ និងគ្រាប់ដែលស្របគ្នាទៅនឹងស្តង់ដាររបស់រុស្សី ។
ប៉ុន្តែនៅក្នុងរយះពេល២ទៅ៣ខែនេះ គ្រាប់ទាំងអស់នោះបានស្បើយហើយ ជាពិសេសគឺគ្រាប់កាំភ្លើងផ្លោងនិងមីស៊ីល ដូច្នេះវាត្រូវពឹងពាក់ទាំងស្រុងទៅលើអាវុធ និងគ្រាប់ដែលជាស្តង់ដារសម្ព័ន្ធមិត្តលោកខាងលិចនិង NATO ។ ប៉ុន្តែត្រឡប់ទៅវិញ វាបានទាញយកជាច្រើននូវចំនួនអាវុធ និងគ្រាប់ដែលសម្ព័ន្ធមិត្តទុកការពារខ្លួនឯង។ ការកសាងឡើងវិញនូវការផ្គត់ផ្គង់នេះវាជារឿងសំខាន់ណាស់។ នៅក្នុងខែកក្កដា សហគមន៍អឺរ៉ុប បានប្រកាសថវិការចំនួន៥០០លានអឺរ៉ូ ក្នុងការចូលរួមគ្នា ដើម្បីទីញគ្រាប់សំរាប់អ៊ុយក្រែនក្នុងរយៈពេល២ឆ្នាំក្រោយ ដើម្បីបំពេញបន្ថែមនៅក្នុងស្តុក។ វិស័យអាទិភាពគឺអាវុធប្រឆាំងនឹងរថក្រោះ និងប្រព័ន្ធមីស៊ីលប្រឆាំងនឹងយន្តហោះ និងគ្រាប់ផ្លោងសំរាប់កាំភ្លើងធំ៕