When G-Devith Comeback, he won’t go back ព្រោះត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ លោកជីដេវីតគ្រោងនឹងចេញអាល់ប៊ុមដល់ទៅពីរ ដោយអាល់ប៊ុមទី១មានចំណងជើងថាផាសិនបានចេញចម្រៀងជាបន្តបន្ទាប់គ្នាចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ រហូតមកទល់ដើមខែកញ្ញានេះលោកជីដេវីតក៏បានប្រកាសជិតចេញអាល់ប៊ុមថ្មីមួយទៀតសំរាប់ឳកាសបុណ្យភ្នំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ។ សំរាប់អាល់ប៊ុមថ្មីមួយនេះផងដែរ លោកជីដេវីតមានគំរោងនឹងចេញនៅក្នុងថ្ងៃទី១៣ ខែកញ្ញា រយៈពេល២ថ្ងៃបន្ទាប់ពីថ្ងៃចេញប្រកាសផងដែរ។ ឃើញថាសំរាប់អាល់ប៊ុមថ្មីមួយនេះ លោកជីដេវីតក៏មិនបានចោលស្ទាយល៍ចាស់របស់លោកដែលតែងតែពន្ញាក់អារម្មណ៍ទស្សនិកជាមួយអាល់ប៊ុមថ្មីដោយមិនមានការធ្វើទីផ្សារអ្វីទាំងអស់។ ដោយសារសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពរបស់លោកជីដេវីត ក៏ដូចជាបទចំរៀងនីមួយៗរបស់លោកអាចធ្វើអោយរក្សាបានចំនួនអ្នកចូលទស្សនាបានជាច្រើនផងដែរ ដោយមិនមែនជាចំនុចបញ្ហាសំរាប់សិល្បករយើងទេ យ៉ាងណាមិញលោកជីដេវីតក៏ជាសិល្បករមួយរូបដែលតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកគាំទ្ររបស់លោក ក៏ប៉ុន្តែសំរាប់ការស្វែងរកទីផ្សារវាមិនមែនជាបញ្ហាមកមុនសំរាប់លោកទេ ផ្ទុយមកវិញលោកតែងតែចង់លះបង់កំលាំងកាយពលចិត្តប្រាជ្ញាសំរាប់បំរើអោយវិស័យសិល្បៈមួយនេះវិញ។
ចំពោះអាល់ប៊ុមចេញឳកាសបុណ្យភ្ជំបិណ្ឌនេះផងដែរ លោកជីដេវីតបានបញ្ជាក់ប្រាប់ថាលោកមានគោលបំណងចង់បត់បែនខ្លួនគ្រប់យ៉ាងសំរាប់ធ្វើសិល្បៈគ្រប់ទំរង់របស់ខ្មែរក្នុងនាមជាសិល្បករខ្មែរមួយរូបមានមោទនភាពជាតិខ្មែរ ហើយក៏មានមោទនភាពចំពោះខ្លួនឯងគឺជាជីដេវីតផងដែរ។ យើងនៅមិនទាន់ដឹងតំរុយណានៅឡើយទេទាក់ទងនឹងអាល់ប៊ុមថ្មីមួយនេះ ក្រៅពីអ្វីដែលលោកជីដេវីតចង់បង្ហាញនៅលើគំរបអាល់ប៊ុមគឺទៅលើទិដ្ឋភាព និងបរិកាសស្ថិតនៅក្នុងពិធីបុណ្យភ្ជំបិណ្ឌនៅតាមវត្តអារាមដោយមានតួអង្គសំខាន់ៗដូចជាបុរសម្នាក់សំពះដោយមានបង់ក្រម៉ាវែងនៅនឹងក រួមផ្សំនឹងតួអង្គដំរីសារ និងតួអង្គហនុមានពីរគូរអមសងខាង ដែលគ្រប់យ៉ាងសុទ្ធសឹងបង្ហាញលក្ខណៈរបស់ខ្មែរ និងមានរំលេចឈ្មោះអាល់ប៊ុមថា ភ្ជុំ Thealbum។ ដូចនេះមានតែពេលខាងមុខទេដែលយើងនឹងដឹងឡើងទាំងអស់គ្នាថាអាល់ប៊ុម ភ្ជុំ The album នឹងមានបទចំរៀង និងការច្នៃប្រឌិតឡើងបែបណាខ្លះ។