BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គំនិតផ្តួចផ្តើមរបស់ម៉ាលេស៊ីចំពោះការរឹងរូសរបស់ឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ា មីង អូងលាំង

ថ្ងៃចន្ទ, 12 ខែកញ្ញា 2022 09:48  គុន ច័ន្ទរដ្ឋា

2022-09-12 09.44.36 (1) (1)

Jakarta Post-   

គំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាលេស៊ី Saiffudin Abdullah ដើម្បីធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងក្រុមប្រឆាំងមីយ៉ាន់ម៉ា រួមបញ្ចូលទាំងរដ្ឋាភិបាលស្រមោលឯកភាពជាតិ (NUG) និងអង្គការសង្គមស៊ីវិលទាំង៧ (CSOs) និងពាក់ព័ន្ធជាមួយភាគីខាងក្រៅ ដូចជាអង្គការក្រៅរដ្ឋាភិបាលមនុស្សធម៌ត្រូវការនូវការគាំទ្រពេញទំហឹងពីប្រទេសដែលជាសមាជិកអាស៊ាន។ រដ្ឋមន្ត្រីក្រសួងការបរទេស Retno L.P. Marsudi បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹង Saffudin និងសមភាគីសឹង្ហបុរីនិងហ្វីលីពីនដើម្បីបង្កើតនូវការប្រឹងប្រែងរួមគ្នាមួយប្រឆាំងទៅនឹងមេដឹកនាំយោធាឧត្តមសេនីយ៍ Min Aung Hlaing ដែលរឹងរូសជាមួយនឹងការអំពាវនាវរបស់មេដឹកនាំអាស៊ាន ឲ្យអនុវត្តិន៍ទៅតាមផែនការសន្តិភាពកុងសង់ស៊ីស៥ចំណុចដើម្បីធ្វើឲ្យមានសន្តិភាពនៅក្នុងមីយ៉ាន់ម៉ាឡើងវិញ។

ការប្រឹងប្រែងរបស់ពួកគេបានដំណើរការដើម្បីរារាំងមិនឲ្យមានការចូលរួមពីក្រុមយោធាមីយ៉ាន់ម៉ានូវរាល់ដំណើរការអាស៊ានក្នុងរយៈពេលមួយដែលគ្មានកំណត់។ ប៉ុន្តែ Retno ឥឡូវនេះមានការគាំទ្រយ៉ាងច្រើនដោយបានរៀបចំសំរាប់ការប្រជុំកំពូល G-20 ដែលនឹងប្រព្រឹត្តិទៅនៅកោះបាលីដែលនៅសល់ពេលមិនដល់២ខែទៀតទេ ហើយលោកស្រីក៏មិនមានជំនួយការដើម្បីដើម្បីចែករំលែកនូវបន្ទុកនោះដែរ។ ក្នុងការទុកចិត្តទៅលើសមភាគីម៉ាលេស៊ីរបស់លោកស្រី ដើម្បីឈានមុខទៅឲ្យដឹងថាការផ្តួចផ្តើមគំនិតនោះវាល្អ ដែលមិនមែនសំរាប់តែអាស៊ាន ប៉ុន្តែវាល្អផងដែរសំរាប់ឥណ្ឌូណេស៊ីដែរ ពីព្រោះនៅក្នុងខែវិច្ឆិការ លោកប្រធានាធិបតី Joko Widodo នឹងទទួលយកតំណែងជាប្រធានប្តូរវេនពីកម្ពុជា។       

បន្ទាប់ពីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកក្នុងខែឧសភានៅទីក្រុង Washington D-C ,Saffudin បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) Zing Ma Aung ។ នេះគឺជាលើកទី១ដែលរដ្ឋមន្ត្រីក្រសូងការបរទេសអាស៊ាន១រូបបានជួបជជែកជាមួយនឹង NUG  ,Saiffudi បានTwitte នៅក្នុងពេលនោះថា លោកបានពិភាក្សារនូវការប្រឈមរបស់ NUG ដែលកំពុងជួបប្រទះ “រួមបញ្ចូលទាំងជំនួយមនុស្សធម៌ ការហ្វឹកហ្វឺនបច្ចេកទេសនិងអប់រំសំរាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា”។ នៅដើមខែនេះ ប្រធានការទូតម៉ាលេស៊ីបានទទួលជួបជាមួយដោយសន្ទនាតាមវីឌីអូរជាមួយនឹងតំណាង CSOs ទាំង៧ផងដែរដោយ Saiffudin បានសន្យាថានឹងធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមប្រឆាំង។

សមាជិកអាស៊ានដ៏ទៃទៀតចូលចិត្តវិធីសាស្ត្ររង់ចាំមើលសិនក្នុងការធ្វើទំនាក់ទំនងជាមួយក្រុមទាំងអស់នោះពីព្រោះគេដឹងថា មីយ៉ាន់ម៉ាមានការបែកបាក់ខ្លាំងណាស់ ពួកគេត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទែនអំពីជំហរជាផ្លូវការ។ ប៉ុន្តែជំនួយមនុស្សធម៌មិនអាចរង់ចាំបានទេ ខណៈដែលពួកយោធាបានបំផ្លាញភូមិនិងសហគមន៍ដែលខ្លួនសង្ស័យថាបានផ្តល់ជំរកចំពោះអ្នកគាំទ្រមេដឹកនាំ អូងសាន ស៊ូជី ដែលត្រូវបានបណ្តេញចេញពីតំណែង។ អាស៊ានត្រូវតែដើរតាមនូវគំនិតផ្តួចផ្តើមរបស់ម៉ាលេស៊ីរួមបញ្ចួលទាំងការធ្វើទំនាក់ទំនងជាមួយកម្លាំងពួកប្រឆាំងដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ព្រោះគេមិនអាចទាញឲ្យលោក មីង អូងលាំង ឲ្យងាកមកគោរពគោលការណ៍៥ចំណុចកុងសង់ស៊ីសបានទេ។


ថ្ងៃចន្ទ, 12 ខែកញ្ញា 2022 09:48  គុន ច័ន្ទរដ្ឋា