BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបោះបង់ចោលមូលដ្ឋាននៃក្រុងភាគឥសាន្ត ខណៈដែលអ៊ុយក្រែនសម្រុកទៅមុខ

ថ្ងៃអាទិត្យ, 11 ខែកញ្ញា 2022 10:25  គុន ច័ន្ទរដ្ឋា

 

photo_2022-09-11_10-22-10

Kyiv,Reuters-

ទីក្រុងមូស្គូបានបោះបង់ចោលមូលដ្ឋានដ៏សំខាន់នៅភាគឥសាន្តនៃអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ នៅក្នុងការដួលរលំយ៉ាងឆាប់រហ័សនៃសមរភូមិមុខដ៏សំខាន់មួយបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានធ្វើការវាយបកយ៉ាងរហ័សដូចផ្លេកបន្ទោរ។ ការដួលរលំនៃក្រុង Izium ក្នុងខេត្ត Kharkiv គឺជាការបរាជ័យដ៏អាក្រក់អាក្រីរបស់ទីក្រុងមូស្គូ ចាប់តាំងពីត្រូវបានបង្ខំឲ្យដកថយពីរដ្ឋធានី Kyiv កាលពីខែមិនា។ អ៊ុយក្រែនបានបង្វែរឲ្យក្លាយជាចំណុចវិលត្រឡប់នៅក្នុងសង្រ្គាមអស់រយៈពេល៦ខែ ដែលបណ្តាលឲ្យកងទ័ពរុស្សីជាច្រើនពាន់នាក់រត់ចោលសមរភូមិដោយបន្សល់ទុកនូវគំនរគ្រាប់និងសម្ភារះយោធាជាច្រើន។

កងកម្លាំងរុស្សីបានប្រើប្រាស់ក្រុង Izium ជាមូលដ្ឋាននៃការដឹកជញ្ជូនស្បៀងនិងសម្ភារះយោធាដែលជាយុទ្ធនាការដ៏សំខាន់ក្នុងការធ្វើសង្រ្គាមនៅក្នុងតំបន់នោះ ដែលជាការវាយលុកចូលក្នុងរយៈពេលជាង១ខែពីទិសខាងជើងចូលមកក្នុងតំបន់ Donbas ដែលមានខេត្ត Donetsk និង Luhansk។ ទីភ្នាក់ងារសាពត៌មានរដ្ឋ Tass News បានដកស្រង់ពីក្រសួងការពារជាតិរុស្សីដែលបាននិយាយថា គេបានបញ្ជាឲ្យកងទ័ពដកចេញពីការប្រឈមមុខដាក់គ្នាហើយទៅធ្វើប្រតិបត្តិការនៅកន្លែងផ្សេងនៅក្នុងតំបន់ Donetsk។ ប្រធានរដ្ឋបាលរបស់រុស្សីនៅក្នុង Kharkiv បានប្រាប់អ្នកស្រុកឲ្យជំលៀសនិងរត់ចេញចូលទៅកាន់រុស្សី ដើម្បីសង្រ្គោះជីវិត។

សាក្សីបានបង្ហាញនូវការជាប់កកស្ទះចរាចរណ៍នៃក្បួនរថយន្តដែលប្រជាជនបាននាំគ្នាសម្រុកចាកចេញពីទឹកដីដែលកាន់កាប់ដោយរុស្សី។ បើសិនជារបាយការណ៍នៃការកើនឡើងទឹកដីវាជារឿងពិត វាជាការដួលរលំយ៉ាងធ្ងន់ធ្ងររបស់រុស្សី ដែលសេវាកម្មខាងចារកម្មរបស់លោកខាងលិចបាននិយាយថាកងទ័ពរុស្សីរងរបួសច្រើនណាស់។ ហើយវាក៏ជាការជឿនលឿនរបស់អ៊ុយក្រែនផងដែរ ដែលជារឿងដ៏សំខាន់មូយបង្ហាញថាលោកខាងលិចដែលបានគាំទ្រនូវសព្វាវុធ វាសមតែទទួលបាននូវការគាំទ្របន្ថែមទៀត។វាមានសម្ពាធចំពោះ ទីក្រុង​ Kyiv ដើម្បីបង្ហាញនូវការរីកចម្រើនមុនពេលដែលរដូវរងារធ្លាក់មកដល់។

លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytro Kuleba បាននិយាយនៅក្នុងទីក្រុង Kyiv ថាកងកម្លាំងអ៊ុយក្រែនបានបង្ហាញថា ពួកគេមានសមត្ថភាពក្នុងការយកឈ្នះលើកងទ័ពរុស្សីជាមួយនឹងអាវុធដែលពួកគេបានទទួល។ "ហើយខ្ញុំក៏សុំទទូចថា អាវុធដ៏ច្រើនដែលយ៉ាងបានទទួលនយើងនឹងឈ្នះដោយលឿនបំផុត នៅពេលដែលយើងឈ្នះដោយលឿនបំផុត សង្រ្គាមនេះក៏នឹងបញ្ចប់ទៅដោយឆាប់បំផុត" លោកនិយាយ។ នៅក្នុងសុន្ទរកថាពេលយប់ លោកប្រធានាធិបតី  Volodymyr Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែនបានរំដោះទឹកដីបានចំនួន ២,០០០ គ.ម.ការ៉េ ចាប់តាំងពីការចាប់ផ្តើមធ្វើយុទ្ធនាការវាយបកដែលធ្វើឡើងកាលពីដើមខែនេះ។


ថ្ងៃអាទិត្យ, 11 ខែកញ្ញា 2022 10:25  គុន ច័ន្ទរដ្ឋា