BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិ ចាប់ពី១.៥លាននាក់ ទៅ២លាននាក់

ថ្ងៃអាទិត្យ, 11 ខែកញ្ញា 2022 10:13  លាង ឡា

photo_2022-09-11_10-05-46

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា សរុបចំនួន ៩៩៨,២៧២នាក់ កើនឡើង ៧២០ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥ភាគរយ និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១ភាគរយធៀបរយៈពេលដូចគ្នានាឆ្នាំ២០២១។

លោក ថោង ខុន បានលើកឡើងថា ប្រភពទីផ្សារទេសចរសំខាន់ៗគឺមានមកពីប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងប្រទេសឡាវ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានយោងតាមការព្យាករណ៍ថា ចុងក្រោយក្នុងឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍” ក្នុងកញ្ចប់ថវិកាចំនួន ១៥០ លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសក្នុងវិស័យទេសចរណ៍ សម្រាប់ការបើកដំណើរការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្មសេវាទេសចរណ៍ ព្រមទាំងការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ដើម្បីធានាប្រសិទ្ធភាពនៃការបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលក៏សម្រេចដាក់ឱ្យប្រើប្រាស់នូវ "ទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុង បរិការណ៍នៃជំងឺកូវីដ-១៩" និង ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ផងដែរ៕

photo_2022-09-11_10-05-36

photo_2022-09-11_10-05-52


 


ថ្ងៃអាទិត្យ, 11 ខែកញ្ញា 2022 10:13  លាង ឡា