BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំជប៉ុន ផ្សព្វផ្សាយពីសក្កាដានុពលផលិតផលកសិកម្មខ្មែរ 

ថ្ងៃសៅរ៍, 10 ខែកញ្ញា 2022 12:56  លាង ឡា

photo_2022-09-10_12-50-47 (1)

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនផ្សារ នៅក្នុងប្រទេសជប៉ុន ឱ្យពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈកម្ពុជា កំពុងមានសក្កដានុពលផ្នែកកសិកម្ម។

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Jun Honda អគ្គនាយកសាជីវកម្ម OK ( ក្រុមហ៊ុនផ្សារទំនើបម៉ាតលក់រាយ OK Supermarket ) នៅទីក្រុង Yokohama ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានជំរុញឱ្យមានការពង្រីកចែកចាយផលិតផលកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាលទ្ធភាពការនាំចូលផលិតផលអាហារកម្ពុជា ផ្សេងទៀត មានដូចជា ដំណាប់ស្វាយ ម្នាស់ ម្រេច ស្ករត្នោតជាដើម។

នៅក្នុងជំនួបស្ថាប័នគាំទ្រពាក់ព័ន្ធទាំងរដ្ឋ និងឯកជន បានឯកភាពគ្នាបន្តសហការជំរុញបង្កើនគុណភាព សោភ័ណភាពការវេចខ្ចប់ គោរពស្តង់ដាគុណភាព ធានាសុវត្ថិភាព លើផលិតផល ដើម្បីអាចទទួលដាក់លក់នៅ OK Store និង supermarket ក្នុងប្រទេសជប៉ុន។

តាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនផ្សារទំនើបម៉ាត លក់រាយ OK Supermarket នៅទីក្រុង Yokohama កំពុងដាក់លក់គ្រាប់ស្វាយចន្ទី ជាផលិតផលខ្មែរ នៅតាម        បណ្តាសាខារបស់ខ្លួនចំនួន ១៥០កន្លែង នៅជុំវិញក្រុងតូក្យូ៕

photo_2022-09-10_12-51-01 (1)

photo_2022-09-10_12-51-05 (1)

photo_2022-09-10_12-51-10 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 10 ខែកញ្ញា 2022 12:56  លាង ឡា