BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឥណ្ឌា-ចិននឹងដកទ័ពចេញពីតំបន់ព្រំប្រទល់មានជម្លោះ មុនថ្ងៃ១២ខែកញ្ញា

ថ្ងៃសៅរ៍, 10 ខែកញ្ញា 2022 11:15  គុន ច័ន្ទរដ្ឋា

2022-09-09t130348z_1_lynxmpei880mf_rtroptp_3_india-china-border (1) (1)

New Delhi-

ទាហានឥណ្ឌានិងចិនដកកងទ័ពចេញនៅតំបន់ដែលមានជម្លោះតាមព្រំប្រទល់នៅទីដាច់ស្រយាលខាងលិចព្រំប្រទល់ Himalayas ឲ្យបានមុនថ្ងៃទី១២ខែកញ្ញា  ក្រសួងការបរទេសឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រ បន្ទាប់ពីអស់រយៈពេល២ឆ្នាំនៃភាពទាល់ច្រក បន្ទាប់ពីមានការប៉ះទង្គិចគ្នាដែលមានការស្លាប់ទាំងសងខាង។ ការដកទ័ពចេញនេះ បានលេចចេញមកបន្ទាប់ពីមានការជជែកគ្នាជាច្រើនលើកច្រើនសាររវាងមន្ត្រីយោធាជាន់ខ្ពស់ ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដោយទីក្នុង New Delhi និង Beijing ដើម្បីកាត់បន្ថយនូវភាពតានតឹងរវាងមហាអំណាចនុយគ្លេអ៊ែរអាស៊ានទាំង២ដែលបានធ្លាក់ចូលទៅក្នុងសង្រ្គាមលើរឿងព្រំប្រទល់តាំងពីឆ្នាំ១៩៦២។

ការដកចេញនេះ ក៏បានបញ្ជាក់ពីចិនផងដែរ បានលេចចេញមកមុនពេលដែលមានការប្រជុំនៅ Uzbekistan នាសប្តាហ៍ក្រោយដែលលោកប្រធានាធិបតីចិន Xi Jing Ping និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ត្រូវបានគេរំពឹងថានឹងចូលរួម។ ទាហានចិននិងឥណ្ឌាបានចាប់ផ្តើមដកចេញពីតំបន់ទឹកធ្លាក់នៅ Ladakhនៅក្នុងតំបន់ប៉ែកខាងលិចនៃភ្នំ Himalayas កាលពីថ្ងៃព្រហស្បត៍ ដែលជាដំណើរការមួយនឹងត្រូវបញ្ចប់នៅដើមសប្តាហ៍ក្រោយ ក្រសួងការបរទេសឥណ្ឌាបាននិយាយ។ រចនាសម្ព័ន្ធបណ្តោះអាសន្ននៅទីកន្លែងនោះនឹងត្រូវរើរុះដោយយោធាទាំង២ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង លោកនិយាយ។

“ភាគីទាំង២បានព្រមព្រៀងនិងបញ្ឃប់ការពង្រាយទ័ពទៅមុខនៅក្នុងទីកន្លែងនោះ នៅក្នុងជំហានសហប្រតិបត្តិការនិងរបៀបរបបត្រួតពិនិត្យ ដែលជាលទ្ធផលក្នុងការវិលត្រឡប់នៃកងទ័ពទាំងសងខាងទៅកាន់ទីកន្លែងដែលបានកំណត់” អ្នកនាំពាក្យក្រសួងការបរទេស Arindam Bagchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីលំអិតនៃកិច្ចព្រមព្រៀងជាចុងក្រោយមិនបានធ្វើជាសាធារណៈនោះទេ។ ភាគីយោធាទាំងសងខាងទំនងជាបង្កើតនូវតំបន់ទ្រនាប់មួយរវាងកងទ័ពរបស់ពួកគេទាំង២ និងឈប់ដើរល្បាតនៅក្នុងកន្លែងនោះ អ្នកជំនាញខាងក្រសួងការពារជាតិបាននិយាយ។

“នេះជាជំហានវិជ្ជមានមួយ” Ramesh Shaman ឧត្តមសេនីយ៍ឯកឥណ្ឌាដែលចូលនិវត្តិន៍ ដែលធ្លាប់ធ្វើការនៅ Ladakh បាននិយាយ “ការប្រឈមមុខដាក់គ្នា ត្រូវបានដកចេញ”។ បន្ទាប់ពីមានការប៉ះទង្គិចគ្នារហូតដល់មានការបាត់បង់ជីវិតនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលបានសម្លាប់ទាហានឥណ្ឌាចំនួយ២០នាក់និងកងទ័ពចិន៤នាក់ តំបន់ទ្រនាប់ដែលមានលក្ខណៈស្រដៀងគ្នា ត្រូវបានបង្កើតឡើងនៅក្នុងកន្លែងដ៏ទៃទៀតដូចនៅ Ladakh ជាកន្លែងដែលទាហានត្រូវបានដាក់ពង្រាយនៅក្នុងគម្លាតកៀកគ្នាមែនទែន។ ប៉ុន្តែ Shama បាននិយាយថាកងទ័ពទាំងសងខាងនៅតែស្ថិតនៅកៀកគ្នា យ៉ាងហោចណាស់មួយកន្លែង នៅDemchok ក្នុងតំបន់ Dalakh៕


ថ្ងៃសៅរ៍, 10 ខែកញ្ញា 2022 11:15  គុន ច័ន្ទរដ្ឋា