BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បញ្ជូនជនសង្ស័យ៥នាក់ និងវត្ថុតាងថ្នាំញៀន ជិត១គីឡូ ទៅតុលាការ

ថ្ងៃសុក្រ, 09 ខែកញ្ញា 2022 17:42  លាង ឡា

photo_2022-09-09_17-17-58

បន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៥នាក់ និងវត្ថុតាងថ្នាំញៀន ទម្ងន់ជិត១គីឡូក្រាម ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ត្រូវបានបង្រ្កាបកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្តស្រុកចំនួន២។

វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការទាំង២ ស្រុកនេះ នគរបាល បានដកហូតវត្ថុតាងរួមមាន ៖ គោលដៅទី១-ម្សៅក្រាម សថ្លា ១កូនថង់ ថ្លឹងសាច់ថ្នាំសុទ្ធ ទម្ងន់ ០.៥៨ក្រាម ទូរសព្ឌដៃ២គ្រឿង និងគោលដៅទី២-ម្សៅក្រាមពណ៌ សថ្លា ចំនួន១១ថង់ (ថង់ធំ៧ និងតូច៤) ច្រកចូលក្នុងថង់តែ១ ទម្ងន់៧១៤.២២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ, ជញ្ជីងថ្លឹង១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួន និងទូរសព្ឌដៃ៣គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕

photo_2022-09-09_17-18-02

អត្ថបទ៖លាង ឡា


ថ្ងៃសុក្រ, 09 ខែកញ្ញា 2022 17:42  លាង ឡា