Islamabad,CNA-
អគ្គលេខាធិការអ.ស.ប. Antonio Guteress បានចាប់ផ្តើមធ្វើទស្សនកិច្ចចំនួន២ថ្ងៃ ទៅកាន់ប៉ាគីស្ថានដែលរងគ្រោះដោយសារទឹកជំនន់កាលពីថ្ងៃសុក្រ ដែលមន្ត្រីសង្ឃឹមថា នឹងបង្កើននូវការគាំទ្រជាសកលសំរាប់ វិបត្តិមនុស្សធម៌ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ ១/៣ នៃប្រទេសកំពុងតែស្ថិតនៅក្រោមទឹក នៅត្រង់កន្លែងមួយដែលមានទំហំធំប៉ុនចក្រភពអង់គ្លេស បន្ទាប់ពីមានកំណត់ត្រានៃទឹកភ្លៀងដែលនាំមកនូវអ្វីដែល Guteress បានពិពណ៌នាថា ជាការចាក់បញ្ចូលនៃរដូវមូសុង។ មន្ត្រីប៉ាគីស្ថាននិយាយថា វានឹងបង់ក្នុងតម្លៃយ៉ាងហោចណាស់១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងនិងជួសជុលនូវការខូចខាតនៃហេដ្ឋារចនាសម្ព័ន្ធ ដែលជាចំនួនទឹកប្រាក់មួយមិនអាចធ្វើទៅបានចំពោះប្រជាជាតិដែលកំពុងជំពាក់បំណុលគេវ័ណ្ឌកនេះ។
ប៉ុន្តែអ្វីដែលជាវិស័យអាទិភាពសំរាប់ពេលឥឡូវនេះ គឺម្ហូបអាហារនិងជម្រកសំរាប់អ្នកដែលគ្មានជំរករាប់ពាន់លាននាក់។ "អ្វីៗត្រូវបានលិចលង់អស់ហើយ អ្វីៗត្រូវបានទឹកនាំយកទៅអស់ហើយ" Ayaz Ali បាននិយាយ ការរងគ្រោះដោយសារគ្រុនក្តៅ ខណៈដែលរូបគេបានស្ទាក់ស្ទើរនឹងឡើងជិះទូកកាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នកភូមិបានមកជួយសង្រ្គោះពីទឹកជំនន់ក្នុងសហគមន៍ដ៏ដាច់ស្រយាលមួយ នៅក្នុងខេត្ត Sind ភាគខាងត្បូង។ នៅក្នុង Twitter ដែលលោកបានបង្ហោះពេលកំពុងធ្វើដំណើរទៅប៉ាគីស្ថាន Guteress បាននិយាយថា លោកចង់នៅជាមួយប្រជាពលរដ្ឋនៅក្នុងពេលដែលពួកគេកំពុងត្រូវការ ដើម្បីជំរុញនូវការគាំទ្រពី សហគមន៍អន្តរជាតិ។
ដែលជាការបំផ្លាញជាញឹកញយ ប៉ាគីស្ថានបានទទួលនូវទឹកភ្លៀងយ៉ាងជោកជាំ ក្នុងអម្លុងពេលនៃរដូវមូសុងប្រចាំឆ្នាំ ដែលវាមានលក្ខណៈសំខាន់ប៉ផុត សំរាប់ការផ្គត់ផ្គង់ផ្នែកកសិកម្មនិងផ្គត់ផ្គង់ទឹក។ ប៉ុន្តែវាបែរជាមានការហូរធ្លាក់ចុះមកយ៉ាងគំហុកខ្លាំងក្លាដូចឆ្នាំនេះ ដែលគេពុំដែលបានឃើញអស់ជាច្រើនទស្សវត្យរ៍មកហើយ។ មន្ត្រីប៉ាគីស្ថានម្នាក់បានដាក់ការស្តីបន្ទោសទៅលើបម្រែបម្រួលអាកាសធាតុ ដែលបានកើនឡើងវាជារលកនៃភាពតានតឹងនៃរដូវនៅជុំវិញពិភពលោក។ ប៉ាគីស្ថានកំពុងតែមានការទទួលខុសត្រូវតិចជាង១%នៃការបញ្ចេញនូវផ្ទាំងកញ្ចក់ឧស្ម័នពណ៌បៃតង ប៉ុន្តែស្ថិតនៅលើលេខរៀងទី៨នៅលើបញ្ជីរមួយ ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល។
ផែនការសង្រ្គោះទឹកជំនន់ដែលរៀបចំឡើងដោយរដ្ឋាភិបាលប៉ាគីស្ថាន និងអង្គការសហប្រជាជាតិកាលពីខែមុន បានអំពាវនាវជាបន្ទាន់នូវជំនួយភ្លាមៗ ដែលមានទឹកប្រាក់ចំនួយន១៦០លានដុល្លារអាមេរិកក្នុងមូលនិធិអន្តរជាតិ និងជំនួយដែលបានមកដល់រួចជាស្រេច។ កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះសហរដ្ឋអាមេរិក C-17 ដែលជាយន្តហោះយោធាអាមេរិកទី១ ដែលស្ថិតនៅក្នុងប៉ាគីស្ថានអស់ពេលជាច្រើនឆ្នាំមកហើយ បាននាំយកមកនូវតង់និងក្រណាត់កៅស៊ូ ដែលជាសេចក្តីត្រូវការក្នុងគ្រាអស់សង្ឃឹមសំរាប់ធ្វើជាជម្រកបណ្តោះអាសន្ន។ មន្ត្រីប៉ាគីស្ថានផ្នែកខាងឧត្តុរនិយម បាននិយាយថា ប៉ាគីស្ថានបានទទួលនូវតំណក់ទឹកភ្លៀងច្រើនជាង៥ដងពីទឹកភ្លៀងធម្មតានៅក្នុងឆ្នាំ២០២២។ Padidan ដែលជាក្រុងតូចមួយនៅក្នុងខេត្ត Sindh ត្រូវបានជោរជន់ដោយតំណក់ទឹកភ្លៀងដែលមានកំពស់១,៨ម. ចាប់តាំងពីការចាប់ផ្តើមនៃរដូវមូសុងក្នុងខែមិថុនា៕