France 24-
កងកម្លាំងអ៊ុយក្រែនបានធ្វើឲ្យមានការរីកចម្រើនច្បាស់លាស់នៅលើសមរភូមិប្រឆាំងនឹងរុស្សី រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយថា បន្ទាប់ពីប្រកាសជំនួយយោធាថ្មីៗក្នុងការធ្វើទស្សនកិច្ចនៅក្នុងទីក្រុង Kyiv ។ ”វាហាក់ដូចជាប្រញ៉ាប់ពេក ប៉ុន្តែយើងបានឃើញច្បាស់នូវការរីកចម្រើនដ៏ពិតប្រាកដនៅលើទីលាន ជាពិសេសនៅកន្លែងជុំវិញ Kherson ប៉ុន្តែការវិវត្តិន៍ដែលគួរឲ្យចាប់អារម្មណ៍ខ្លះនៅតំបន់ Donbas ភាគខាងកើត” អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាន។
Blinken ដែលបានជួបជាមួយ Volodymyr Zelensky នៃអ៊ុយក្រែនអស់រយៈពេលប្រហែល២ម៉ោង បាននិយាយថា ប្រសិទ្ធភាពដ៏សំខាន់ នៅក្នុងការវាយប្រយុទ្ធបកទៅវិញដែលធ្វើឡើងដោយអ៊ុយក្រែន។ ”យើងមានមោទនភាពនៃការពិតថា ការគាំទ្ររបស់យើង និងការគាំទ្រនៃប្រទេសជាច្រើន ដែលកំពុងតែជួយបង្កើននូវអ្វីដែលអ៊ុយក្រែនកំពុងតែធ្វើ ធ្វើការដើម្បីរំដោះទឹកដីដែលចាប់យកដោយរុស្សីនៅក្នុងការឈ្លានពាននេះ” Bluinken បាននិយាយ។ អ៊ុយក្រែនបានវាយប្រហារលើមុខព្រួញរបស់រុស្សីជាង៤០០កន្លែង ជាមួយប្រព័ន្ធរ៉ុក្កែត HIMARS ដែលផ្តល់ឲ្យសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Mark Miley ប្រធានសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក បាននិយាយ។
“យើងបានមើលឃើញការកើនឡើងពិតប្រាកដ និងអាចវាស់វែងបានពីអ៊ុយក្រែន ក្នុងការប្រើប្រាស់ប្រព័ន្ធអស់ទាំងនេះ។ ជាឧទាហរណ៍ អ៊ុយក្រែនបានធ្វើការវាយប្រហារទៅលើ៤០០ មុខព្រួញជាមួយនឹង HIMARS និងពួកគេបានធ្វើការបំផ្លិចបំផ្លាញដោយមានប្រសិទ្ធភាព” លោកបានប្រាប់អ្នកយកព័ត៌មាន នៅឯមូលដ្ឋានទ័ពអាកាស Ramstein នៅខាងត្បូងអាល្លឺម៉ង់ បន្ទាប់ពីការប្រជុំមួយនៃរដ្ឋមន្ត្រីសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីរបៀបនៃការផ្តល់ការគាំទ្រដ៏យូរអង្វែង ក្នុងការប្រឈមទៅនឹងការឈ្លានពានរបស់រុស្សី។ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គេបានចាប់យកមកវិញនៅភូមិចំនួន២០ និងក្រុងនៅក្នុងតំបន់ខាងជើងភាគខាងកើត Kharkiv ។
"អង្គភាពយោធាអ៊ុយក្រែនបានវាយទម្លុះចូលប្រហែលជា៥០គ.ម.ពីក្រោយខ្សែរត្រៀមរបស់សត្រូវ ក្នុងអម្លុងពេលដែលធ្វើប្រតិបត្តិការណ៍ដ៏សកម្មនៅក្នុងខេត្ត Kharkiv ប្រហែល២០ទីតាំងត្រូវបានរំដោះ” Oleksiy Gromov មន្ត្រីជាន់ខ្ពស់នៅក្នុងកងទ័ពអ៊ុយក្រែនបាននិយាយ។ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីជំនួយយោធាដ៏ធំបន្ថែមទៀត ដែលមានចំនូន២ពាន់លានដុល្លារសហរដ្ឋអាមេរិក សំរាប់អ៊ុយក្រែននិងប្រទេសអឺរ៉ុបដ៏ទៃទៀត ដែលគំរាមកំហែងដោយរុស្សី។ Blinken បានបញ្ជាក់ថាកញ្ចប់ទឹកប្រាក់២ពាន់លាននេះ សំរាប់អ៊ុយក្រែននិងប្រទេសអឺរ៉ុបចំនួន១៨ប្រទេសទៀត៕