BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីលបន្ថែមទៀតទៅឲ្យអ៊ុយក្រែន

ថ្ងៃសុក្រ, 09 ខែកញ្ញា 2022 08:34  គុន ច័ន្ទរដ្ឋា

2022-09-09 08.31.29 (1)

RT-

កាសែត Washington Post បានរាយការណ៍ថា ប្រព័ន្ធមីស៊ីលដែលបាញ់គ្រាប់ជាច្រើនប្រភេទនឹងត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែនរួមបញ្ចូលទាំងគ្រាប់ជាច្រើនដែលមានតម្លៃទឹកប្រាក់ចំនួន៦៧៥លានដុល្លារសហរដ្ឋអាមេរិក។ មន្ទីរប៉ង់តាហ្គោននឹងរៀបចំប្រកាសនៅថ្ងៃព្រហស្បតិ៍នូវការបញ្ជូនអាវុធថ្មីបន្ថែមទៀតដែលមានតម្លៃ៦៧៥លានដុល្លារអាមេរិក មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់កាសែត Washington Post នៅក្នុងលក្ខខ័ណ្ឌអនាមិក។ ការដឹកជញ្ជូនរួមមានទាំងគ្រាប់ជាច្រើនដែលអ៊ុយក្រែនបានទទួលរួចជាស្រេចពីអង់គ្លេសនិងអាមេរិករបាយការណ៍បាននិយាយ។ កញ្ចប់ថវិការនេះរួមបញ្ចូលទាំងយានជំនិះនិងឧបករណ៍យោធាមួយចំនួនទៀតសំរាប់ទាហានប្រភពបានបន្ថែម។

កាលពីសប្តាហ៍មុន សេតវិមានបានស្នើសុំសភាឲ្យផ្តល់បន្ថែមទៀតនូវទឹកប្រាក់ចំនួន១១,៧ពាន់លានដុល្លារដើម្បីផ្តល់ជាជំនួយយោធាទៅកាន់អ៊ុយក្រែន រួមបញ្ចូលទាំងទឹកប្រាក់ចំនួន៤,៥ពាន់លានដុល្លារសំរាប់អាវុធនិងសម្ភារៈយោធា។ សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំជាងគេសំរាប់យោធាអ៊ុយក្រែននៅចំពេលដែលមានទំនាស់ជាមួយរុស្សីនៅក្នុងចំណោមអាវុធធុនធ្ងន់ដែលបានបញ្ជូនទៅឲ្យទីក្រុង Kyiv ដោយយមន្ទីរប៉ង់តាហ្គោន ដែលមាន HIMARS  , M777 Howitzer និងយន្តហោះដ្រូនសំរាប់ប្រយុទ្ធ។ សេចក្តីរាយការណ៍ មានផែនការនឹងបំពេញបន្ថែមនូវគ្រាប់ស្តុកកាំភ្លើងធំដែលលេចចេញមកបន្ទាប់ពី ទីក្រុង Kyiv បានរៀបចំនូវប្រតិបត្តិការវាយបកយ៉ាងធំនៅក្នុងតំបន់ភាគខាងត្បូងនិងខាងជើងប្រឆាំងទៅនឹងទាហានរុស្សីដែលស្ថិតនៅក្នុងលេណដ្ឋាន។

លោក Kirby បាននិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken; ឧត្តមសេនីយ៍ Mark Miley ប្រធានសេនាធិការចម្រុះ និងលោក Jake Sullivan ដែលជាទីប្រឹក្សារសន្តិសុខជាតិបានជូនដំណឹងដល់សមភាគីអ៊ុយក្រែនកាលពីថ្ងៃច័ន្ទ។ លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានចេញបញ្ជាឲ្យផ្តល់អាវុធនិងសម្ភារៈយោធាពីឃ្លាំងរបស់ក្រសួងការពារប្រទេសសំរាប់ការការពារខ្លួនរបស់អ៊ុយក្រែន។ ជំនួយនេះបានលេចចេញមកដោយសារថា ទីក្រុងមូស្គូក្នុងសប្តាហ៍នេះបានអះអាងថាខ្លួនបានកាន់កាប់ទាំងស្រុងក្នុងខេត្ត Luhansk ក្នុងតំបន់ Donbas ប៉ុន្តែមន្ត្រីអ៊ុយក្រែនបាននិយាយថាខ្លួនបានកាន់កាប់ផ្នែកខ្លះនៅក្នុងផ្នែកនៃខេត្តនោះ។

រុស្សីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្លងកាត់អ៊ុយក្រែននិងបានធ្លាក់មកលើកងទ័ពអ៊ុយក្រែន ដែលជាការបន្តបាញ់នូវមីស៊ីលដែលមានរយៈចម្ងាយឆ្ងាយ ក្នុងរយៈពេលជាច្រើនម៉ោងម្តងៗ។ មន្ត្រីយោធាសហរដ្ឋអាមេរិកបាននិយាយថា ពី១០ទៅ១៥កងវរសេនាតូចនៃកងកម្លាំងយុទ្ធសាស្ត្ររុស្សីកំពុងតែស្ថិតនៅក្នុងតំបន់ Donbas ប៉ុន្តែនិយាយថារុស្សីបានបន្តខូចខាតជាបន្តបន្ទាប់នៅក្នុងការប្រយុទ្ធថ្មីៗនេះ និងអាចនឹងផ្អាកនូវការប្រយុទ្ធដើម្បីរៀបចំនូវសម្ភារៈនិងកងទ័ពឡើងវិញ។ មានប្រហែលជាពី៨០០ទៅ១,០០០ នាក់នៃក្រុមទាហានយុទ្ធសាស្ត្ររុស្សីនៅក្នុងតំបន់ Donbas។


ថ្ងៃសុក្រ, 09 ខែកញ្ញា 2022 08:34  គុន ច័ន្ទរដ្ឋា