BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីគំរាមថានឹងកាត់ផ្តាច់ការនាំចេញឋាមពលទៅអឹរ៉ុប, អ៊ុយក្រែនរាយការណ៍ថាមានការកើនទឹកដីនៅភាគខាងកើត

ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2022 09:49  គុន ច័ន្ទរដ្ឋា

2022-09-08 09.45.36 (1)

CNA,Kyiv-

លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃពុធ បានលើកឡើងនូវគំនិតក្នុងការកំណត់ចំពោះកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនដែលសម្របសម្រួលដោយ អ.ស.ប.ក្នុងការនាំចេញគ្រាប់ធុញ្ញជាតិកាត់តាមសមុទ្ទខ្មៅនិងបានគំរាមនឹងបញ្ឈប់នូវការផ្គត់ផ្គង់ឋាមពលទៅអឺរ៉ុប បើសិនជាទីក្រុង Brussels កំណត់តម្លៃនៃឧស្ម័នរបស់រុស្សី។ នៅក្នុងសុន្ទរកថាដែលតស៊ូប្រយុទ្ធថ្លែងនៅក្នុងវេទិការសេដ្ឋកិច្ចនៅតំបន់ចុងបូព៌ាក្នុងប្រទេសរុស្សី Putin បាននិយាយថារុស្សីនឹងមិនចាញ់សង្រ្គាមនៅក្នុងអ៊ុយក្រែនទេ ដែលលោកបាននិយាយថាកំពុងតែបន្តដើម្បីធានានូវសន្តិសុខសំរាប់រុស្សីនិងការពារអ្នកដែលនិយាយភាសាររុស្សីនៅទីនោះ។

អ៊ុយក្រែននៅតែបន្តការការពារនូវការវាយបកនៅផ្នែកខាងកើត ប៉ុន្តែឧត្តមសេនីយ៍ជាន់ខ្ពស់បានព្រមានរុស្សីអាចវិលត្រឡប់ទៅរកអាវុធនុយគ្លេអ៊ែរហើយប្រជាជាតិដ៏ទៃទៀតនឹងអាចត្រូវអូសឲ្យចូលទៅក្នុងសង្រ្គាមលោកលើកទី៣។ ដោយគ្មានការលំអិតលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានរាយការណ៍ថាជាដំណឹងល្អពីតំបន់ Kharkiv ខាងកើតនៃទីក្រុង Kyiv ដោយនិយាយថាទីតាំងខ្លះត្រូបានចាប់យកមកកាន់កាប់ឡើងវិញពីកងកម្លាំងរុស្សី។ នៅក្នុងសុន្ទរកថានាពេលល្ងាចតាមវីឌីអូ លោកប្រធានាធិបតី Zelensky បានបញ្ជាក់ថា វាជាជ័យជំនះដ៏ធំធេងមួយនៅក្នុងកន្លែងដែលកាន់កាប់ដោយពួកឈ្លានពានបានផ្តោតអារម្មណ៍ខ្លាំងជាងគេ”។

2022-09-08 09.45.40

មន្ទីរប៉ង់តាហ្គោនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានរុលទៅមុខដោយយឺតៗប៉ុន្តែប្រកបទៅដោយការរីកចម្រើនដ៏មានន័យនៅលើសមរភូមិ និងបានធ្វើឲ្យមានភាពល្អប្រសើរនៅក្នុងភាគខាងត្បូងជាងពួករុស្សី។ នៅពេលដែលគេសួរថាអ្វីដែលរុស្សីហៅថាជាប្រតិបត្តិការយោធាពិសេស នៅឯវេទិការសេដ្ឋកិច្ចក្នុង Vladivostok Putin បាននិយាយថា "យើងអត់មានខាតបង់អ្វីទាំងអស់ហើយយើងនឹងមិនខាតបង់អ្វីទេ"។ កិច្ចព្រមព្រៀងលើរឿងគ្រាប់ធុញ្ញជាតិ ដែលសម្របសម្រួលដោយ អ.ស.ប.និង ទួរគីបានបង្កើតឲ្យមានច្រករបៀងដែលការពារមួយ បន្ទាប់ពីអ៊ុយក្រែនបានចូលទៅដល់ផ្លូវនៃការការដឹកជញ្ជូនចេញដ៏សំខាន់របស់ខ្លួន នៅពេលដែលរុស្សីបានវាយប្រហារតាមផ្លូវអាកាសទឹក និងដី ។

Putin បាននិយាយថា កិច្ចព្រមព្រៀងគឺការដឹកជញ្ជូនគ្រាប់ធុញ្ញជាតិ  និងម្ហូបអាហារដ៏ទៃទៀតទៅកាន់សហគមន៍អឺរ៉ុបនិងទួរគឺច្រើនជាងទៅកាន់ប្រទេសដែលក្រីក្រ ដែលលោកនិយាយថា វាជាគោលគំនិតដើមនៃគោលបំណងរបស់វា។ "វាអាចនឹងត្រូវបានពិចារណារឡើងវិញ ថាតើត្រូវកំរិតនូវការនាំចេញនូវគ្រាប់ធុញ្ញជាតិនិងម្ហូបអាហារទៅតាមផ្លូវនេះ"។ លោកនិយាយ ដោយបានបន្ថែមថារុស្សីនឹងបន្តអនុវត្តិតាមពេលវេលារបស់វា "កិច្ចព្រមព្រៀងនេះវាអាស្រ័យទៅលើការធ្វើជាថ្មីឡើងវិញនៅចុងខែវិច្ឆិការ" អ៊ុយក្រែននិយាយថា "ពេលវេលានឹងត្រូវបានសង្កេតមើលដោយម៉ដ្ឋចត់ និងមិនមានហេតុផលដើម្បីជជែកគ្នាឡើងវិញនោះទេ"។

2022-09-08 09.45.44


 


ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2022 09:49  គុន ច័ន្ទរដ្ឋា