BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមាជិកសភាបារាំងបានមកដល់តៃវ៉ាន់ចំពេលដែលមានភាពតានតឹងកើនឡើង

ថ្ងៃពុធ, 07 ខែកញ្ញា 2022 15:19  គុន ច័ន្ទរដ្ឋា

2022-09-07 15.16.58 (1) (1)

DW-

គណប្រតិភូសភាបារាំងចំនួន៥រូបបានមកដល់ទីក្រុងតៃប៉ិកាលពីថ្ងៃពុធវាជាការកត់សំគាល់នូវទស្សនកិច្ចជាលើកទី១ដោយគណប្រតិភូជាន់ខ្ពស់អឺរ៉ុបចាប់តាំងពីការធ្វើដំណើររបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi មកកាន់តៃវ៉ាន់កាលពីខែមុន។ គណប្រតិភូចម្រុះគណបក្សរបស់សភាបារាំងត្រូវបានដឹកនាំដោយ ព្រឺទ្ធសភា Cyril Pellevat អនុប្រធាននៃគណកម្មាធិការព្រឺទ្ធសភាជាន់ខ្ពស់ដែលទទួលបន្ទុកកិច្ចការបរទេសរបស់បារាំង។ អ្នកច្បាប់បារាំងមានកាលវិភាគ នឹងជួបជាមួយអនុប្រធានាធិបតីតៃវ៉ាន់ Lai Ching-te និងប្រធានសភា You Si-Kun  ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដ៏ទៃទៀត ដើម្បីជជែកលើរឿងជាបន្តបន្ទាប់មួយចំនួនរួមបញ្ចូលទាំងរឿងសន្តិសុខក្នុងតំបន់។

នេះគឺជាការធ្វើទស្សនកិច្ចជាលើកទី៤របស់សមាជិកសភាបារាំងមកកាន់តៃវ៉ាន់ក្នុងរយៈពេល១២ខែកន្លងមកនេះ។ ការមកដល់បានបង្ហាញឲ្យឃើញនូវទំនាក់ទំនងមិត្តភាពដ៏ល្អរវាងតៃវ៉ាន់និងបារាំង អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ Joanne Ou បាននិយាយ ។ សមាជិកសភាទាំងនោះនឺងស្ថិតនៅក្នុងកោះតៃវ៉ាន់រហូតដល់ថ្ងៃច័ន្ទ។ ប្រតិភូមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែលនឹងដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រ Stephanie Murphy  ដែលជាសភាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Florida ក៏រំពឹងថានឹងមកដល់តៃវ៉ាន់នៅថ្ងៃពុធនេះដែរហើយនឹងស្នាក់នៅរហូតដល់ថ្ងៃសុក្រ។

គណប្រតិភូទាំង២គណបក្សរួមទាំងគណបក្សជាធិបតេយ្យ Kaiali’l Khahele  និងគណបក្សសាធារណរដ្ឋ Scott Franklin, Joe Wilson,  Andy bar, Darell Issa Claudia Tenny  និង Kat Cammac។ នេះគឺជាទស្សនកិច្ចចុងក្រោយគេជាបន្តបន្ទាប់ដោយមន្ត្រីជាន់ខ្ពស់អាមេរិករួមបញ្ចូលទាំងអ្នកច្បាប់និងអភិបាលរដ្ឋ ដែលធ្វើឡើងបន្ទាប់ពីដំណើររបស់ Nancy Pelosi មកកាន់តៃវ៉ាន់ក្នុងខែសីហា។

Pelosi គឺជាមន្ត្រីជាន់ខ្ពស់ជាងគេរបស់សហរដ្ឋអាមេរិកដែលមកតៃវ៉ាន់ហើយទស្សនកិច្ចរបស់លោកស្រីបានធ្វើឲ្យកើនឡើងកំដៅភ្លាមៗជាមួយចិន។ ភ្លាមៗបន្ទាប់ពីទស្សនកិច្ចទីក្រុងប៉េកាំងបាននិយាយថា គេនឹងដាក់ទណ្ឌកម្មទៅលើ Pelosi និងក្រុមគ្រួសាររបស់គាត់។ ចិនបានអះអាងថាតៃវ៉ាន់គឺជាបូរណភាពដែនដីរបស់ខ្លួននិងបានរៀបចំធ្វើសមយុទ្ធយោធាដ៏ធំមួយបន្ទាប់ពីទស្សនកិច្ចរបស់ Pelosi ។ ចិនក៏បានព្រមានដែរថានិងមានការឈ្លានពានដោយយោធាបើសិនជាមានការបង្ករហេតុដោយឥតឈប់ឈរពីសហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់នោះទេដោយគ្រាន់តែមានច្បាប់មួយឲ្យផ្តល់អាវុធដល់តៃវ៉ាន់ដើម្បីការពារខ្លួនឯងប៉ុណ្ណោះ។


ថ្ងៃពុធ, 07 ខែកញ្ញា 2022 15:19  គុន ច័ន្ទរដ្ឋា