BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទឹកជំនន់នៅប៉ាគីស្ថាន៖ អាជ្ញាធរប្រញ៉ាប់ប្រញ៉ាល់ទំលាយបឹងដ៏ធំមួយដើម្បីរំដោះទឹក

ថ្ងៃពុធ, 07 ខែកញ្ញា 2022 14:26  គុន ច័ន្ទរដ្ឋា

2022-09-07 14.22.39 (1) (1)

DW-

ការប៉ុនប៉ង៣ដងត្រូវបានធ្វើដើម្បីទម្លាយបឹង Manchar  ប៉ុន្តែការហូរចូលមានន័យថាទឹកនៅតែបន្តឡើង។ មនុស្សជាច្រើនម៉ឺននាក់នឹងបន្តចាកចេញពីលំនៅដ្ឋានរបស់ពួកគេបើសិនជាទឹកនៅក្នុងបឹងបន្តពេញហូរហៀរ។ មន្ត្រីប៉ាគីស្ថានកាលពីថ្ងៃអង្គារ៍ត្រូវបានបន្សល់ទុកនូវការតស៊ូ បន្ទាប់ពីការប៉ុនប៉ងជាលើកទី៣ដើម្បីបង្ហូរទឹកចេញពីបឹងដ៏ធំជាងគេត្រូវបានទទួលនូវការបរាជ័យបឹង Manchar នៅក្នុងខេត្ត Sind មានគ្រោះថ្នាក់ខ្លាំងបំផុតនៅពេលដែលទឹកពេញហូរហៀរ ដែលអាចនឹងបំផ្លាញភូមិដែលស្ថិតនៅជុំវិញនោះ។ “មនុស្សជាច្រើនពាន់នាក់កំពុងតែប្រឈមនឹងហានិភ័យពីបឹងនោះ” អ្នកនាំពាក្យរដ្ឋាភិបាលខេត្ត Murtaza Wahab បាននិយាយ។

Wahab បានបន្ថែមទៀតថា ទោះបីជាគេខំប្រឹងប្រែងដើម្បីបន្ថយនូវកំរិតទឹកឲ្យទាបដោយទម្លាយទំនប់ដ៏ខ្ពស់វែង ប៉ុន្តែការបន្តហូរចូលមកនៃចរន្តទឹកមិនបានធ្វើឲ្យមានការលូតលាស់នោះទេ។ មនុស្សខ្លះក្នុងចំណោម១០០,០០០នាក់ត្រូវបានស្នើរសុំឲ្យចាកចេញលោកនិយាយបើសិនជាបឹងនោះពេញប្រៀបហើយហូរហៀរមនុស្សជាច្រើនពាន់នាក់បន្ថែមទៀតនឹងត្រូវជំលៀសចេញ។ យ៉ាងហោចណាស់មនុស្សចំនួន១,៣០០នាក់ត្រូវបានស្លាប់និងមនុស្សជាច្រើនលាននាក់គ្មានជម្រកនៅចំខែដែលមានភ្លៀងធ្លាក់និងហូរយ៉ាងខ្លាំងនៅក្នុងប៉ាគឺស្ថាន។ ប្រហែលជា១/៣នៃប្រទេសត្រូវរងគ្រោះដោយសារទឹកជំនន់។

តំបន់នេះត្រូវបានប្រឈមរួចទៅហើយជាមួយនឹងគ្រោះថ្នាក់នៃជម្ងឺដែលកើតចេញពីទឹកនិងជម្ងឺសើរស្បែកគ្រុនឈាមពស់ចឹកនិងជម្ងឺផ្លូវដង្ហើម Azra Fazal Pechucho រដ្ឋមន្ត្រីក្រសួងសុខាភិបាលសំរាប់ខេត្តភាគខាងត្បូងបានប្រាប់សន្និសិទ្ធសារព័ត៌មាន។ លោកស្រីបាននិយាយថា អ្នកជម្ងឺប្រហែល៨៥៦,០០០នាក់ត្រូវបានព្យាបាលចាប់តាំងតែពីទឹកជំនន់បានចាប់ផ្តើមតាំងពីខែកក្កដា ដែលភាគច្រើនមកពីតាមទីវាលនិងមន្ទីរពេទ្យចល័ត។ "ជាង១,២០០ កន្លែងនៃមន្ទីរព្យាបាលរបស់យើងស្ថិតនៅក្នុងទឹក" លោកស្រីនិយាយដោយបានបន្ថែមថាមន្ទីពេទ្យតាមវាលបានទទួលអ្នកជម្ងឺរាគរូសជិត២០,០០០នាក់និងគ្រុនចាញ់១៦,០០០នាក់ជារៀងរាល់ថ្ងៃ។

ទោះបីជាមនុស្សជាច្រើនអាចនឹងត្រូវជម្លៀសចេញមុនពេលដែលទឹកជំនន់ចេញពីបឹងបានមកដល់លំនៅដ្ឋានរបស់គេ សេវាកម្មសង្រ្គោះបានបន្តប្រើប្រាស់យន្តហោះដើម្បីស្វែងរកអ្នកទាំងឡាយណាដែលជាប់នៅនឹងកន្លែងណាមួយទៅណាមិនរួច។ ទោះបីជាយ៉ាងណាអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលបរទេសបានផ្តល់នូវជំនួយជាច្រើនរយលានដុល្លារសំរាប់ប៉ាគីស្ថាន ទីក្រុងអុីស្លាមម៉ាបាដបានធ្វើការប៉ាន់ប្រមាណថាយ៉ាងហោចណាស់ក៏ត្រូវការ១០ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីនឹងកសាងនូវអ្វីៗឡើងវិញដែលត្រូវបានបំផ្លាញ។


ថ្ងៃពុធ, 07 ខែកញ្ញា 2022 14:26  គុន ច័ន្ទរដ្ឋា