BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថភ្លើងដឹកប្រេងបើកធ្លាក់ផ្លូវតែសំណាងល្អមិនបង្កហានិភ័យ

ថ្ងៃពុធ, 07 ខែកញ្ញា 2022 11:58  លាង ឡា

2022-09-07 11.52.26

ភ្នំពេញ៖ រថភ្លើងដឹកប្រេង១ខ្សែបានបើកធ្លាក់ផ្លូវនៅចំណុចភូមិចែងម៉ែង ស្ថិតក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង៧ និង៥៥នាទីព្រឹក នាថ្ងៃទី៧ ខែកញ្ញា បង្កការភ្ញាក់ផ្អើលតែត្រូវបានជួយអន្តរាគមន៍បង្ការហានិភ័យទាន់ពេលវេលា។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុរថភ្លើង១ខ្សែនេះបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងដោយដឹកប្រេង និងទំនិញមកពីខេត្តព្រះសីហនុ ប៉ុន្តែពេលមកដល់ចំណុចកើតហេតុស្រាប់តែផ្លូវស្រុតញែកចេញពីគ្នាបណ្តាលឲ្យកង់រថភ្លើងរត់ខុសផ្លូវក្រឡាប់ស៊ីទែនប្រេងចំនួន២ ប៉ុន្តែពុំបណ្ដាលឲ្យបែកស៊ីទែន ឬកំពប់ប្រេងនោះទេ។

ក្រោយពីមានករណីនេះកើតឡើងគេសង្កេតឃើញអ្នកជំនាញរបស់ក្រុមហ៊ុនហ៊ុនពាក់ព័ន្ធបាននាំគ្នាអន្តរាគមន៍ដោយស្ទូចលើកទូរថភ្លើង និងរៀបចំផ្លូវដែកដែលខូចខាតឡើងវិញ៕

2022-09-07 11.52.33

2022-09-07 11.52.37


 


ថ្ងៃពុធ, 07 ខែកញ្ញា 2022 11:58  លាង ឡា