Washington ,AP-
ក្រសួងការពារជាតិរុស្សីបានកំពុងរៀបចំទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងផ្លោងពីកូរ៉េខាងជើង សំរាប់ការប្រយុទ្ធជាបន្តទៅទៀតនៅក្នុងអ៊ុយក្រែន បើយោលទៅតាមការរកឃើញជាថ្មីរបស់ក្រសួងស៊ើបការសម្ងាត់ចារកម្មអាមេរិក។ មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះ ដែលបានជជែកពីការសម្រេចរបស់ចារកម្ម បាននិយាយកាលពីថ្ងៃច័ន្ទថា ការពិតរុស្សីបានងាកខ្លួនទៅរករដ្ឋដែលឯកោនៃកូរ៉េខាងជើង ដោយបានចង្អុលបង្ហាញថា “យោធារុស្សីបន្តរងគ្រោះពីការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងអ៊ុយក្រែន លើបញ្ហាសព្វាវុធនិងគ្រាប់រំសេវ ដោយសារតែការត្រួតពិនិត្យនៃការនាំចេញនិងការដាក់ទណ្ឌកម្ម”។
មន្ត្រីចារកម្មសហរដ្ឋអាមេរិក ជឿថារុស្សីអាចនឹងពិនិត្យមើលស្វែងរក ដើម្បីទិញនូវសម្ភារៈយោធាបន្ថែមទៀត ពីកូរ៉េខាងជើងនៅក្នុងពេលអនាគត។ ការរកឃើញផ្នែកចារកម្មរបស់អាមេរិកត្រូវបានគេរាយការណ៍ជាដំបូងនៅក្នុងកាសែត New York Times ។ មន្ត្រីអាមេរិកមិនបានផ្តល់នូវសេចក្តីលំអិត ថាតើអាវុធច្រើនប៉ុណ្ណាដែលរុស្សីចង់ទិញពីកូរ៉េខាងជើង។ ការរកឃើញនេះបានលេចចេញមក បន្ទាប់ពីរដ្ឋការលោក Biden ថ្មីៗនេះបានបញ្ជាក់អះអាងថា យោធារុស្សីនៅក្នុងខែសីហា បាននាំយកដ្រូនដែលផលិតនៅអៀរ៉ង់ ដើម្បីយកទៅប្រយុទ្ធនៅក្នុងសមរភូមិអ៊ុយក្រែន។
សេតិវិមានបាននិយាយកាលពីសប្តាហ៍មុនថា រុស្សីកំពុងតែប្រឈមទៅនឹងបញ្ហាបច្ចេកទេសជាមួយនឹងដ្រូនរបស់អៀរ៉ង់ សំរាប់ការប្រើប្រាស់នៅក្នុងអ៊ុយក្រែន។ រុស្សីបានជ្រើសរើសយកដ្រូនអៀរ៉ង់ប្រភេទ Mohamed-6 និង Shared series ដែលជាយានគ្មានមនុស្សបើកអស់រយៈពេលជាច្រើនថ្ងៃកាលពីខែមុន ដែលជាផ្នែកមួយ ដែលរដ្ឋការលោក Biden បាននិយាយថា វាទំនងជាផ្នែកមួយនៃផែនការរបស់រុស្សី ដើម្បីទទួលយកដ្រូនរបស់អៀរ៉ង់ជាច្រើនរយគ្រឿង សំរាប់ប្រើប្រាស់នៅក្នុងអ៊ុយក្រែន។ កូរ៉េខាងជើងបានស្វែងរកការពង្រឹងនូវទំនាក់ទំនងជាមួយរុស្សី ខណៈដែលអឺរ៉ុបនិងលោកខាងលិចបានច្រានខ្លួនចេញ ដោយបានបន្ទោសសហរដ្ឋអាមេរិកថាជាអ្នកបង្កវិបត្តិនៅអ៊ុយក្រែន។
កូរ៉ាខាងជើងបានពន្លយនូវផលប្រយោជន៍ក្នុងការបញ្ជូនកម្មករសំណង់ទៅជួយកសាងហរដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដី ដែលកាន់កាប់ដោយរុស្សីនៅក្នុងតំបន់ខាងកើតនៃប្រទេស។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូថ្មីៗនេះ បានជួបជាមួយបេសកជនមកពីទឹកដីបំបែករដ្ឋដែលគាំទ្រដោយរុស្សីនៅក្នុងតំបន់ Donbas នៃអ៊ុយក្រែននិងបានបញ្ចេញនូវភាពសុទិដ្ឋិនិយម អំពីកិច្ចសហប្រតិបត្តិការណ៍នៅក្នុងវិស័យអន្តោរប្រវេសន្ត៍ការងារ ដោយបញ្ជាក់ថា ប្រទេសរបស់ខ្លួននឹងសម្រួលនូវការត្រួតពិនិត្យផ្នែកជម្ងឺរាតត្បាតតាមព្រំប្រទល់។ កូរ៉េខាងជើងបានទទួលស្គាល់សាធារណរដ្ឋ Donetsk និង Luhansk បន្ទាប់ពី ស៊ីរី បន្ទាប់ពិការការបង្កើតទៅជាសាធារណរដ្ឋប្រជាមានិតុដោយរុស្សី៕