BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្យុះសង្ឃរាបក់បោកទៅលើប្រទេសកូរ៉េខាងត្បូងបង្ខំឲ្យមនុស្សជាច្រើនពាន់នាកជំលៀសខ្លួន

ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 10:50  គុន ច័ន្ទរដ្ឋា

2022-09-06 10.48.06 (1) (1)

AP-Seoul,

ខ្យល់ព្យុះសង្ឃរាដ៏កំណាចមួយបានបក់បោកមកលើប្រទេសកូរ៉េខាងត្បូងនៅតំបន់ភាគខាងត្បូងកាលពីថ្ងៃអង្គារ៍ ដែលធ្វើឲ្យមានកំពស់ទឹកភ្លៀងរហូតដល់ទៅ១ម៉ែត្រ បំផ្លាញផ្លូវថ្នល់និងដួលរលំបង្គោលខ្សែរភ្លើងដែលបន្សល់ទុកផ្ទះចំនួន២០,០០០ ខ្នងគ្មានចរន្តអគ្គីសនី ដែលបង្ខំចិត្តឲ្យមនុស្សជាច្រើនពាន់នាក់ជំលៀសខ្លួនទៅកាន់ទីសុវត្ថិភាព។ ព្យុះសង្ឃរា Hinnamnor បានបក់បោកមកលើទីកន្លែងកំសាន្តនៃកោះ Jeju និងបានធ្វើឲ្យមានការបាក់ដីនៅជិតកំពង់ផែដីគោកនៃ Busan នៅក្នុងវេលាពេលព្រឹកនិងបានធ្វើដំណើរទៅទិសឥសាន្តឆ្ពោះទៅកាន់សមុទ្ទ ដែលកម្លាំងខ្យល់មានសន្ទុះ១៤៤គ.ម.ក្នុង១ម៉ោង។

បន្ទាប់មកទៀតព្យុះនេះនឹងបានធ្វើដំណើរចូលទៅកៀកនឹងភាគខាងកើតនៃប្រទេសចិននៅក្នុងសប្តាហ៍នេះ បន្ទាប់ពីនាវានិងយន្តហោះរបស់ចិននិងជប៉ុនដែលផ្តល់សេវាកម្មនៅក្នុងតំបន់នោះបានផ្អាកក្នុងរយៈពេលជាច្រើនថ្ងៃមុន។ មន្ត្រីកូរ៉េខាងត្បូងបានដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលនឹងមានសក្តានុពលនៃការខូចខាតពីទឹកជំនន់ លំហូនៃភក់ និងរលកនៃការរញ្ជួយដីដែលបក់បោកដោយសារ Hinnamnor ដែលបានបក់បោកមកបន្ទាប់ពីប៉ុន្មានអាទិត្យនៃការដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់នៅជុំវិញរដ្ឋធានីសេអ៊ូលដែលបណ្តាលឲ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់។

នាយករដ្ឋមន្ត្រី Han Dook Su បានអំពាវនាវឲ្យមានការជំលៀសចេញប្រជាពលរដ្ឋនៅក្នុងទីកន្លែងដែលមានផលប៉ះពាល់ដោយទឹកជំនន់ ដោយនិយាយថា Hinnamnor អាចបញ្ចប់ទៅដោយបន្សល់ទុកនូវ “ព្យុះសង្ឃរាដ៏ធំជាប្រវត្តិសាស្ត្រដែលយើងមិនដែលបានជួបពីមុនមក” ។ ព្យុះដ៏កំណាចនេះបាននាំមកនូវទឹកភ្លៀងដែលមានកំពស់ច្រើនជាង៩៧សង់ទីម៉ែត្រ នៅ Jeju ចាប់តាំងពីថ្ងៃអាទិត្យ ខណៈដែលកម្លាំងខ្យល់បានឡើងដល់១៥៥គ.មក្នុង១ម៉ោង។ បុរសម្នាក់ដែលមានអាយុ ២៥ឆ្នាំត្រូវបានបាត់ខ្លួនបន្ទាប់ពីបានធ្លាក់ចូលទៅក្នុងទឹកកួចនៅខាងត្បូងនៃទីក្រុង Ulsan ។

ក្រសួងសុវត្តិភាពបាននិយាយថា មនុស្សច្រើនជាង ៣,៤០០នាក់នៅក្នុងតំបន់ភាគខាងត្បូងត្រូវបានបង្ខំឲ្យជំលៀសចេញពីលំនៅដ្ឋានរបស់គេ ពីព្រោះតែកង្វល់នៃសុវត្ថិភាពនិងថាមន្ត្រីត្រូវបានអប់រំឲ្យជំលៀសមនុស្សជាង១៤,០០០នាក់។ យ៉ាងហោចណាស់ផ្ទះ៥ខ្នងនិងអគារត្រូវបានលិចលង់ ឬក៏ត្រូវបានបំផ្លាញនិងផ្លូវថ្នល់ជាច្រើនត្រូវបានបំផ្លាញ។ សាលាច្រើនជាង៦០០ខ្នងត្រូវបានបិទទ្វារ ឬក៏បង្វែរឲ្យរៀនតាមអនឡាញ។ ជើងហោះហើរជាង២៥០ និងជើងនាវាចំនួន៧០សេវាកម្មត្រូវបានផ្អាកសកម្មភាពខណៈដែលទូកនេសាទចំនួន ៦៦,០០០ ក៏ត្រូវផ្អាកអាជីវកម្មដែរ។


ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 10:50  គុន ច័ន្ទរដ្ឋា