BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងអំពាវនាវដល់អ្នករស់នៅតំបន់ជួរភ្នំទីទំនាបនិងជាប់ផ្លូវទឹកបង្កើនការប្រុងប្រយ័ត្ន

ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 09:41  លាង ឡា

2022-09-06 09.38.35

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់អ្នករស់នៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំ ទីទំនាប និងជាប់ផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះថា កម្ពុជាទទួលរងប្រព័ន្ធសម្ពាធទាបចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកញ្ញា។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរក្នុងនោះតំបន់ខ្លះក៏អាចមានភ្លៀងធ្លាក់ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤អង្សាសេនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣១-៣៣អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅបណ្តាខេត្តក្នុងភូមិសាស្រ្តជាប់តំបន់ជួរភ្នំ ទីទំនាប និងជាប់ផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា និងនៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា៕

2022-09-06 09.38.28

2022-09-06 09.38.39


 


ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 09:41  លាង ឡា