BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា និងដៃគូឯកជនប្តេជ្ញាបញ្ចប់ការជួញដូរវត្ថុបុរាណ

ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 08:53  មានជ័យ

2022-09-06 08.45.45

ការប្តេជ្ញានេះត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍នៅក្នុងសន្និសីទអន្តរជាតិស្តីពីការការពារ និងការទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២២នេះ។

លោកថា ថ្មីៗនេះអាជ្ញាធរផ្នែកអនុវត្តច្បាប់នៅសហរដ្ឋអាមេរិកបានប្រគល់វត្ថុបុរាណចំនួន៣០ដុំមកឱ្យកម្ពុជាវិញក្រោយពីត្រូវបានរត់ពន្ធចេញពីប្រទេសកម្ពុជាក្នុងអំឡុងពេលប្រទេសកម្ពុជាមានអស្ថិរភាព។ បើតាមលោកឧបនាយករដ្ឋមន្រ្តីក្នុងចំណោមចម្លាក់ទាំងនោះមានពីររូប ដែលមានភាពអស្ចារ្យ និងមានភាពសារៈសំខាន់ជាប្រវត្តិសាស្ត្រគឺរូបចម្លាក់ថ្មភក់នៅសតវត្សរ៍ទី១០ របស់ព្រះស្កន្ទគង់នៅលើក្ងោកដែលត្រូវបានគេលួចពីប្រាសាទប្រាសាទក្រចាប់នៅកោះកេរ និងរូបចម្លាក់ព្រះគណេសក្បាលដំរីទម្ងន់បីតោនពីប្រាសាទបាក់នៅកោះកេរ។

លោកបានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ដែលបានជួយតាមដានវត្ថុបុរាណដែលត្រូវបានលួចទាំងនេះបញ្ឈប់បណ្តាញរត់ពន្ធ និងប្រគល់ទ្រព្យសម្បត្តិជាតិមកកម្ពុជាវិញ។ លោករំពឹងថា តាមរយៈការប្តេជ្ញាចិត្តចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌និងសម្ពន្ធភាពអន្តរជាតិទ្រព្យសម្បត្តិជាតិជាច្រើនទៀត ដែលត្រូវបានគេលួចប្លន់នឹងត្រូវប្រគល់មកកម្ពុជាវិញ។ លោកថា រាជរដ្ឋាភិបាលកម្ពុជារួមគ្នាជាមួយរដ្ឋាភិបាលអន្តរជាតិ និងដៃគូវិស័យឯកជនប្តេជ្ញាបញ្ចប់ការជួញដូរវត្ថុបុរាណដោយរួមគ្នាជាមួយរដ្ឋាភិបាលអន្តរជាតិ និងដៃគូវិស័យឯកជន។

2022-09-06 08.45.59

ចំណែកលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាក្រសួងវប្បធម៌រៀបចំពិធីនេះក្នុងគោលបំណងផ្តោតសំខាន់លើការការពារនិងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍។ លោកស្រីបន្តថា កន្លងមកសម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជានិងបំបាត់នូវការយល់ដឹងពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណរបស់ប្រជាជន។

បើតាមលោកស្រី ភឿង សកុណា សម្បត្តិវប្បធម៌ជាតិទាំងនោះគួរតែស្ថិតនៅទីតាំងដើមរបស់វា ដែលជាដួងព្រលឹងនិងជាកិត្យានុភាពជាតិទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន។ ដូចនេះការយល់ដឹងអំពីកិច្ចការពារវប្បធម៌ និងការអភិរក្សគឺជាកត្តាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាភារកិច្ចចម្បងរបស់ក្រសួងវប្បធម៌។ លោកស្រីបន្តថា ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះកម្ពុជានិងបណ្ដារដ្ឋជាសមាជិកអាស៊ានបានបោះជំហ៊ានយ៉ាងសកម្មក្នុងកិច្ចការប្រវត្តិសាស្ត្រ និងការចូលរួមទប់ស្កាត់ការលួចបំផ្លិចផ្លាញនិងអំពើចោរកម្មនានាដោយមិនចេះហត់នឿយ ដើម្បីពង្រឹងការទទួលខុសត្រូវនៃការផ្លាស់ប្ដូរវប្បធម៌ជាមួយរដ្ឋាភិបាលបរទេសសារមន្ទីរនិងវិស័យឯកជន៕ 

2022-09-06 08.46.03

2022-09-06 08.45.50

2022-09-06 08.45.55

2022-09-06 08.46.07

2022-09-06 08.46.10

2022-09-06 08.46.14


 


ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 08:53  មានជ័យ