BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រះពុទ្ធបដិមាមួយអង្គ អាយុកាលជាង១០០ឆ្នាំ បាននិវត្តន៍មកវិញហើយ ក្រោយពីបាត់ជាង៣០ឆ្នាំ

ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 21:11  មានជ័យ

IMG_20220905_133928_841

ព្រះពុទ្ធបដិមាមួយអង្គ កសាងអំពីប្រាក់ អាយុកាលជាង១០០ឆ្នាំ និងមានទម្ងន់ជាង២០ គីឡូក្រាម បាននិវត្តន៍មកវិញហើយ ក្រោយពីបាត់ជាង៣០ឆ្នាំ ហើយពិធីមាតុនិវត្តន៍នៃព្រះពុទ្ឋបដិមា បានប្រារព្ឋឡើងកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២២ នៅបរិវេណវត្ត ចន្ទប្បជោត្តនារាម (ហៅវត្តលោកតាសុត) ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ។

ពិធីខាងលើនេះស្ថិតក្រោមព្រះអធិបតីភាពសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ អគ្គមហាសទ្ធម្មជោតកឆជ:កិតិ្តបណ្ឌិត នន្ទិយោ សម្តេចព្រះអនុប្រធានថេរសភាជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីសង្ឃនិមន្តមកពីប្រទេសថៃយ៉ាងច្រើនកុះករ។

ទាក់ទងបញ្ហានេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានថ្លែងថា ព្រះបដិមា ដែលកំពុងប្រារព្ធពិធីមាតុនិវត្តន៍ នៅពេលនេះ ជាព្រះបដិមាកសាងក្នុងសម័យ ព្រះបាទនរោត្តម ដែលមានអាយុកាលប្រមាណជាង១០០ឆ្នាំ កសាងអំពីប្រាក់ មានទម្ងន់២២ គីឡូក្រាម។ ព្រះពុទ្ធបដិមាមួយអង្គនេះ បានបាត់ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងអំឡុងឆ្នាំ១៩៨៨ ។ លោកថា ក្រោយពីព្រះគ្រូ យសបញ្ញាញាណចន្ទមុនី សុន ចាន់វីរ: ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃបាននិមន្តទៅប្រទេសថៃ ហើយក៏បានឃើញព្រះពុទ្ធបដិមាករដែលជារបស់ខ្មែរ ព្រះអង្គក៏បានសុំជាវ ពីគេមកវិញ ហើយគេក៍យល់ព្រម ។ បើគិតទាំងតម្លៃជាវ និងការដង្ហែ (ដឹកជញ្ជូន) មាតុនិវត្តន៍ពីព្រះរាជាណាចក្រថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បានចំណាយអស់ប្រមាណ៥៥ម៉ឺនបាត ឬស្មើនឹងជាង១ម៉ឺន៤ពាន់ដុល្លារ។

យ៉ាងនេះក្តី នៅសប្តាហ៍ក្រោយនេះ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នឹងទៅចុះទៅពិនិត្យជាថ្មីម្តងទៀត ដើម្បីចុះបញ្ជីព្រះបដិមាអង្គនេះជាសម្បត្តិ បេតិកភណ្ឌ័ជាតិ ក្រៅឃ្លាំង និងសុំឱ្យតែគ្រូចៅអធិការ ព្រះសង្ឃគណៈកម្មការវត្ត ក្នុងការធានាថែរក្សាឲ្យបានគង់វង្ស ផងដែរ៕ 

IMG_20220905_133927_292

IMG_20220905_133937_514

IMG_20220905_133932_322

IMG_20220905_133934_361

(មានជ័យ)


ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 21:11  មានជ័យ