BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា-គុយបារិះរកវិធីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការវិនិយោគ

ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 12:58  លាង ឡា

2022-09-05 12.48.18 (1)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងអនុរដ្ឋមន្រ្តីការបរទេសទី១នៃសាធារណរដ្ឋគុយបាបានជួបពិភាក្សាគ្នាត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរដោយរំពឹងថា អាចត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នៅក្នុងជំនួបជាមួយលោក Gerardo Penalver Portal អនុរដ្ឋមន្រ្តីការបរទេសទី១ នៃសាធារណរដ្ឋគុយបានាពេលថ្មីៗនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងអំពីការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីដែលនៅមានទំហំតូចនៅឡើយព្រមទាំងបានផ្តល់អនុសាសន៍ឱ្យកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះរិះរកវិធីនិងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការវិនិយោគបន្ថែមទៀត។

លោក Gerardo Penalver Portal អនុរដ្ឋមន្រ្តីការបរទេសទី១ នៃសាធារណរដ្ឋគុយបាបានកោតសរសើរចំពោះជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមខណៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបដោយសម្តែងនូវចំណាប់អារម្មណ៍ចំពោះកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសគុយបា។

យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ចាក់ថា ទាំងលោកឧបនាយករដ្ឋមន្ត្រីនិងលោកអនុរដ្ឋមន្ត្រីការបរទេសទី១បានបង្ហាញចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍រវាងប្រទេសទាំងពីរ៕

2022-09-05 12.48.21

2022-09-05 12.48.25


 


ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 12:58  លាង ឡា