BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ថានភាពទឹកនៅកន្លែងខ្លះក្នុងខេត្តបន្ទាយមានជ័យ ស្ថិតក្រោមការប្រុងប្រយ័ត្ន

ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 11:32  លាង ឡា

2022-09-05 11.29.55

បន្ទាយមានជ័យ៖ របាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ មិនមានជំនន់ទឹកភ្លៀងនោះឡើយហើយទឹកហូរមកពីប្រទេសថៃក៏ពុំទាន់កើតមានគួរឱ្យកត់សម្គាល់ដែរ ប៉ុន្តែស្ថានភាពទឹកនៅកន្លែងខ្លះស្ថិតក្នុងការប្រុងប្រយ័ត្ន។

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ស្ថានភាពទឹកច្រកទឹកអូរស្ពានស្ថិតក្នុងស្រុកម៉ាលៃគឺមានកម្ពស់ទឹក១.៣ម៉ែត្រ ទទឹងអូរ ១២ម៉ែត្រ និងពុំមានជំនន់ទេខណៈអាកាសធាតុមេឃស្រឡះ, ស្ថានភាពទឹកអូរល្ហុងនៅក្រុងប៉ោយប៉ែតស្ថិតក្នុងកម្រិតកម្ពស់៥.១ម៉ែត្រ (កំពស់ប្រុងប្រយ័ត្ន ៥.៥ ម៉ែត្រ) មានទឹកហូរធម្មតាជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀងហូរមកប្រទេសថៃជាប់ជាយដែនអាកាសធាតុផ្ទៃមេឃស្រឡះ (ពុំមានជំនន់), ស្ថានភាពទឹកនៅអូរបីជាន់ក្នុងស្រុកអូរជ្រៅ មិនទាន់មានទឹកមកពីថៃទេ(មិនមានជំនន់ទេ)អាកាសធាតុបើកថ្ងៃ, ស្ថានភាពទឹកនៅអូរកំបុតនិងច្រកទឹកអាងក្តឹបថ្មនៅស្រុកថ្មពួកមានទឹកហូរមកពីដីថៃទឹកភ្លៀង (មិនមានជំនន់ទេ), ស្ថានភាពទឹកស្ទឹងមង្គលបូរីឡើងនៅកម្រិតកម្ពស់៥.៩ ម៉ែត្រ តែមិនមានជំនន់ទេ, ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណឡើងនៅកម្រិតកម្ពស់៦.៧ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន៧.៥០ម៉ែត្រ, ស្ថានភាពទឹកស្ទឹងស្ពានស្រែងនៅស្រុកភ្នំស្រុកនៅកម្រិតកម្ពស់១៣.៤ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន១៤.០០ម៉ែត្រ និងស្ថានភាពទឹអាងត្រពាំថ្មស្ថិតក្នុងស្រុកភ្នំស្រុកមានកម្រិតកម្ពស់១៦.៨៩ម៉ែត្រ ខណៈកម្រិតប្រកាស១៧.៤០ម៉ែត្រ។

ក្រសួអធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកពុំមានឡើយប៉ុន្តែកន្លែងខ្លះទឹកច្រើនច្រូតស្រូវមិនប្រកាន់រដូវក្នុងទឹក៕

2022-09-05 11.29.59

2022-09-05 11.30.03


 


ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 11:32  លាង ឡា