BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា យកឱកាសបុណ្យសមុទ្រនៅព្រះសីហនុ បង្អួតគោលដៅទេសចរណ៍ឆ្នេរ

ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 10:57  លាង ឡា

photo_2022-09-04_10-47-44

ព្រះសីហនុ៖ កម្ពុជា មានបំណងយកឱកាសរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២នេះ ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្រទៅកាន់សមាជិកក្លិបឆ្នេរសមុទ្រ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាល ខេត្តព្រះសីហនុ ត្រូវមាន ស្ដង់មួយសម្រាប់បង្ហាញស្នាដៃរបស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍឆ្នេរសមុទ្រ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមទៅកាន់ប្រជាជនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគណៈប្រតិភូអន្តរជាតិ ដែលនឹងចូលរួមកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រ។ 

លោកបានលើកឡើងថា ក្នុងពេលរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកនាពេលខាងមុខ ប្រធានក្លិបនឹងផ្សព្វផ្សាយអំពីគំរូដ៏ល្អរបស់កម្ពុជា និងខេត្តព្រះសីហនុ ដែលបានខិតខំអភិវឌ្ឍគ្រប់គ្រងឆ្នេរសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្ហាញទៅសមាជិកក្លិបឆ្នេរទាំងអស់ ដែលបច្ចុប្បន្នមាន២៦ប្រទេស។

ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ហើយកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕

photo_2022-09-04_10-47-49

photo_2022-09-04_10-47-54

 


 


ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 10:57  លាង ឡា